១០៤. ព្រះគ្រីស្ទទ្រង់ជាអាហារជីវិត


Christ Is the Food of Live
បទភ្លេង និងទំនុកៈ លោក សម សារិន ១៩៨៤ 


១- ឱពួកមនុស្សជាតិផងទាំងឡាយអើយ    ហេតុម្តេចឡើយបង្ខាតតែពេលវេលា
ស្វែងរកអ្វីៗមិនមែនជាអាហារ                ដែលឱ្យព្រលឹងបានរស់   ។

២- ចូរមកអស់អ្នកគ្មានប្រាក់ទិញអើយ    ព្រះរៀបហើយទ្រង់ផ្តល់ឱ្យេអ្នកទាំងអស់
ម្ហូបយ៉ាងពិសេសចូរមកយកចុះ           គឺព្រះដ៏រស់យ៉ាងថ្កើង  ។

បន្ទរ- ព្រះគ្រីស្ទទ្រង់ជាអាហារអ្នកពិត    ទ្រង់ចែករូបកាយជីវិតឱ្យយើង 
នៅថ្ងៃមួយព្រះប្រោសយើងឱ្យរស់ឡើង      និងលើកតម្កើងដោយក្តីប្រណីសន្តោស។

៣- ឱអ្នកស្រេកឃ្លានហើយផ្ទុកធ្ងន់អើយ    ទ្រង់ហៅហើយចូលមកទទួលយកចុះ
នឹងមិននឿយព្រួយស្វែងរកទៀតសោះ     ទ្រង់ឱ្យជីវិតអស់កល្ប ៕
១០៤. ព្រះគ្រីស្ទទ្រង់ជាអាហារជីវិត ១០៤. ព្រះគ្រីស្ទទ្រង់ជាអាហារជីវិត Reviewed by Yarith on 8:57 AM Rating: 5

No comments:

ads
Powered by Blogger.