១០៥. ព្រះគ្រីស្ទជាគ្រប់ទាំងអស់


Christ Is Everything for Me
បទភ្លេង និងទំនុកៈ លោក ម៉ម បាណាបាស ១៩៨៤ 


១- ព្រះគ្រីស្ទជានំប៉័ងជីវិត   អ្នកណាមកឯខ្ញុំពិត  នោះនឹងមិនឃ្លានទៀតឡើយ
អ្នកណាបានជឿដល់ទ្រង់ហើយ  ទ្រង់មិនបោះបង់ចោលឡើយ
ទ្រង់ឱ្យជីវិតអស់កល្ប   ព្រះគ្រីស្ទជាពន្លឺលោកិយ   អ្នកណាតាមទ្រង់រាល់ថ្ងៃ
នោះមិនងងឹតទៀតឡើយ   អ្នកណាបានជឿដល់ទ្រង់ហើយ 
ទ្រង់មិនបោះបង់ចោលឡើយ    ទ្រង់ឱ្យពន្លឺជីវិត  ។

២- ព្រះគ្រីស្ទពិតប្រាកដជាទ្វារ  ចៀមអាចចូលបានគ្រប់គ្នា   យកទីពឹងពាក់អាស្រ័យ
ចៀមណាបានចូលតាមទ្រង់ហើយ   ទ្រង់មិនបោះបង់ចោលឡើយ
ទ្រង់ឱ្យវាលស្មៅជីវិត   ព្រះគ្រីស្ទជាអ្នកគង្វាលល្អ   សុខចិត្តបង់ជីវិតប្តូរ
ជំនួសហ្វូងចៀមទ្រង់ហើយ    ចៀមណា   ដែលទ្រង់បានឃ្វាលហើយ
ទ្រង់មិនបោះបង់ចោលឡើយ   ទ្រង់ជួយឱ្យរួចទុកភ័យ  ។

៣- ព្រះគ្រីស្ទជាក្តីរស់ឡើងវិញ   ជាជីវិតដ៏ពោពេញ   មិនចាញ់មច្ចុរាជសោះឡើយ
អ្នកណាបានជឿដល់ទ្រង់ហើយ   ក្តីស្លាប់គ្មានអំណាចឡើយ
ទ្រង់ប្រោសឱ្យរស់ឡើងវិញ   ព្រះគ្រីស្ទជាផ្លូវជាក្តីពិត  ហើយទ្រង់ក៏ជាជីវិត
មកតាមទ្រង់មិនខុសឡើយ   ក្រៅពីទ្រង់គ្មានផ្លូវទៀតឡើយ
ផ្លូវទ្រង់បានរៀបឱ្យហើយ      ផ្លូវទៅព្រះវរបិតា   ៕
១០៥. ព្រះគ្រីស្ទជាគ្រប់ទាំងអស់ ១០៥. ព្រះគ្រីស្ទជាគ្រប់ទាំងអស់ Reviewed by Yarith on 9:03 AM Rating: 5

No comments:

ads
Powered by Blogger.