១៦. ចិត្តខ្ញុំស្រែកច្រៀង
បទភ្លេង និងទំនុកៈ លោក សម សារិន, ១៩៨៨
១- ចិត្តខ្ញុំស្រែកច្រៀងពីគុណករុណា ទ្រង់ប្រោសមេត្តាដល់ខ្ញុំរួចហើយ
ខ្ញុំមានសេរី រួចខ្លួនដល់ត្រើយ ព្រលឹងខ្ញុំអើយរីករាយអស្ចារ្យ។
២- ឥឡូវខ្ញុំច្រៀងរងំក្នុងចិត្ត សរសើរព្រះពិតទ្រង់មានមេត្តា
បាបខ្ញុំមិនគួរទ្រង់ប្រោសសោះណា តែព្រះបិតាស្នេហាខ្ញុំពិត។
៣- ព្រះគុណនៃទ្រង់ខ្ញុំវាល់មិនបាន ច្រើនហួសប្រមាណស្រោចស្រព្វដួងចិត្ត
នាំឱ្យខ្ញុំច្រៀងរៀងមួយជីវិត ច្រៀងថ្វាយព្រះពិត ដែលសង្គ្រោះខ្ញុំ ៕
១៦. ចិត្តខ្ញុំស្រែកច្រៀង
Reviewed by Yarith
on
7:32 AM
Rating:

No comments: