១៥. សរសើរព្រះគុណ
លំនាំភ្លេងថៃ
ទំនុកៈ បកប្រែពីភាសាថៃ, ១៩៧៥
១- ថ្ងៃនេះជាថ្ងៃដ៏ល្អ យើងនាំគ្នាមកសរសើរព្រះគុណ
ព្រះអង្គដែលមានគុណធ្ងន់ ផ្តល់ក្តីទន់ភ្លន់ដល់យើងទាំងឡាយ
មកចុះយើងជុំគ្នាកុំបីរសាយ ស្រីប្រុសផងទាំងឡាយយើងបបួលគ្នា
មកសរសើរ តម្កើងព្រះគុណ មកសរសើរតម្កើងព្រះគុណ
ដែលមានគុណធ្ងន់ព្រះករុណា។
២- យើងសូមសរសើរព្រះអង្គ ដែលព្រមយាងចុះមកក្នុងលោកា
ដោយព្រះហឬទ័យស្នេហា លះឋានសួគា៍មកកើតជាមនុស្ស
គឺព្រះយេស៊ូវ ដែលជួយសង្គ្រោះ ព្រមស្លាប់ជាជំនួសរូបយើងរាល់គ្នា
សូមសរសើរ តរម្កីងព្រះគុណ សូមសរសើរតម្តើងព្រះគុណ
ដែលមានគុណធ្ងន់ព្រះករុណា។
៣- អង្គព្រះវិញ្ញាណទ្រង់នាំ ឱ្យយើងខិតខំដើរទៅឋានសុខ
ពុះពារឧបស័គ្គរាំងមុខ ទោះបីមានទុក្ខលំបាកយ៉ាងណា
ធ្វើតាមតែអ្វីៗ ដែលព្រះបញ្ជា ទ្រង់គង់ជាមួយួយើងតាមព្រះសន្យា
សូមសរសើរ តម្កើងព្រះគុណ សូមសរសើរ តម្កើងព្រះគុណ
ដែលមានគុនធ្ងន់ព្រះករុណា ៕
១៥. សរសើរព្រះគុណ
Reviewed by Yarith
on
7:30 AM
Rating:

No comments: