១៤. សរសើរព្រះអម្ចាស់
លំនាំភ្លេងថៃ
ទំនុកៈ បកប្រែពីភាសាថៃ, ១៩៧៥
១- បងប្អូនទាំងអស់គ្នា រួមគំនិតចិត្តចងចាំ ច្រៀងតាមភ្លេងណែនាំ
បទចងចាំតាមបញ្ញា តាមបទទំនងដែលចាំគ្រប់វេលា
*ថ្វាយព្រះបិតា សរសើរការទ្រង់ប្រោសលោះ (ស្ទួន)
២- សុខសាន្តទាំងប្រុសស្រី ពួកព្រះបិតាសន្តោស ថ្វាយជីវិតដោយស្មោះ
ដល់ព្រះគ្រិស្ទបុត្រសំណព្វ កុំរសាយចិត្តឬចង់វិលត្រឡប់
* ត្រូវឱ្យកាន់ខ្ជាប់ ដើរតាមព្រះដ៍ឧត្តម (ស្ទួន)
៣- ឱព្រះអង្គម្ចាស់អើយគឺទ្រង់ហើយលោះយើងខ្ញុំ ត្បិតព្រះអង្គទ្រង់ធំ
ជួយយើងខ្ញុំឱ្យរួចស្លាប់ ហើយទុកជាមិត្តប្រកបស្និទ្ធមិនក្រឡាប់
* បើកឱ្យមានច្បាប់ ចូលទៅព្រះបិតាបាន (ស្ទួន)
៤. សរសើរព្រះជាម្ចាស់ទ្រង់ផ្តល់ច្បាស់ក្តីសុខសាន្ត ដោយទ្រង់បានប្រទាន
ព្រះវិញ្ញាណដ៍ឧត្តម ពេញដោយព្រះគុណមកថែរក្សាយើងខ្ញុំ
* សូមក្រាបបង្គំ ច្រៀងបទថ្វាយសិរីល្អ (ស្ទួន)
១៤. សរសើរព្រះអម្ចាស់
Reviewed by Yarith
on
7:27 AM
Rating:

No comments: