០៤. ដោយព្រះហឫទ័យស្នេហ៍


Through His Loving Heart 
ទំនុកៈ លោក សម សារិន, ១៩៨៣

១. ព្រះដ៏គង់នៅ      អស់កល្បជានិច្ច  នាមល្បី
គឺអម្ចាស់ថ្លៃ         ព្រះបិតាព្រះរាជបុត្រា
អង្គព្រះវិញ្ញាណ       ទាំងបីជាអង្គបរិសុទ្ធ
ព្រះទ័យមោះមុត      ស្នេហ៍យើងឥតអ្វីផ្ទឹមបាន។

២. ព្រះវរបិតា       ដែលគង់នៅនាសួគ៌ឋាន
ទ្រង់បានប្រទាន      នូវអង្គព្រះរាជបុត្រា
ដោយព្រោះស្រឡាញ់      មនុស្សលោកគ្មានទីបំផុត
ទ្រង់ចាត់រាជបុត្រ         ឱ្យមកដោះមនុស្សគ្រប់គ្នា។

៣. ព្រះយេស៊ូវគ្រីស្ទ  ជាអង្គព្រះរាជបុត្រ
មកក្នុងលោកា       ប្រោសមនុស្សឱ្យរួចពីស្លាប់
អ្នកណាជឿទ្រង់      រួចទោសហើយក៏មានច្បាប់
ដ្បិតព្រះទ្រង់រាប់       អាចចូលដល់ឋានបិតា    ។

៤. រីព្រះវិញ្ញាណ        ទ្រង់សោតក៏មានកិច្ចការ
ជួយមនុស្សគ្រប់គ្នា      ឱ្យស្គាល់ដល់ព្រះរាជបុត្រ
បណ្តេញអារក្ស         មេបាបឱ្យវាចេញផុត
ជួយនាំយើងរត់       ជៀសឆ្ងាយពីផ្លូវសាច់ឈាម។

៥. យើងមានចិត្តស្ងប់     នៅពេលទ្រង់ប្រោសយើងភ្លាម
មិននៅទីមទាម       នាំគ្នាដើរតាមទ្រង់ទៅ
ទ្រង់យាងនាំមុខ       ឱ្យយើងបានដើរត្រង់ផ្លូវ
ការពារសត្រូវ        ខ្លាចក្រែងឆក់យកបាត់បង់ ។

៦. ចូរយើងស្រែកច្រៀង       សរសើរព្រះដោយស្មោះត្រង់
នាំដង្វាយផង       យកមកដាក់លើអាសនា
មានចិត្តខ្ទេចខ្ទាំ       លើកថ្វាយសូមទ្រង់មេត្តា
លុបលាងទោសា      តាមក្តីមេត្តាប្រោសលោះ ៕

០៤. ដោយព្រះហឫទ័យស្នេហ៍ ០៤. ដោយព្រះហឫទ័យស្នេហ៍ Reviewed by Yarith on 9:50 PM Rating: 5
Powered by Blogger.