១៤. សរសើរព្រះអម្ចាស់


Praise the Lord
លំនាំភ្លេងថៃ
ទំនុកៈ បក​ប្រែពីភាសាថៃ​, ១៩៧៥ 
                               
១- បងប្អូនទាំងអស់គ្នា    រួមគំនិតចិត្តចងចាំ    ច្រៀងតាមភ្លេងណែនាំ
បទចងចាំតាមបញ្ញា       តាមបទទំនងដែលចាំគ្រប់វេលា
*ថ្វាយព្រះបិតា សរសើរការទ្រង់ប្រោសលោះ (ស្ទួន)

២- សុខសាន្តទាំងប្រុសស្រី ពួកព្រះបិតាសន្តោស   ថ្វាយជីវិតដោយស្មោះ
ដល់ព្រះគ្រិស្ទបុត្រសំណព្វ      កុំរសាយចិត្តឬចង់វិលត្រឡប់     
* ត្រូវឱ្យកាន់ខ្ជាប់ ដើរតាមព្រះដ៍ឧត្តម (ស្ទួន)

៣- ឱព្រះអង្គម្ចាស់អើយគឺទ្រង់ហើយលោះយើងខ្ញុំ   ត្បិតព្រះអង្គទ្រង់ធំ     
ជួយយើងខ្ញុំឱ្យរួចស្លាប់         ហើយទុកជាមិត្តប្រកបស្និទ្ធមិនក្រឡាប់
* បើកឱ្យមានច្បាប់        ចូលទៅព្រះបិតាបាន  (ស្ទួន)

៤. សរសើរព្រះជាម្ចាស់ទ្រង់ផ្តល់ច្បាស់ក្តីសុខសាន្ត   ដោយទ្រង់បានប្រទាន
ព្រះវិញ្ញាណដ៍ឧត្តម           ពេញដោយព្រះគុណមកថែរក្សាយើងខ្ញុំ
* សូមក្រាបបង្គំ          ច្រៀងបទថ្វាយសិរីល្អ (ស្ទួន)
១៤. សរសើរព្រះអម្ចាស់ ១៤. សរសើរព្រះអម្ចាស់ Reviewed by Yarith on 7:27 AM Rating: 5

No comments:

ads
Powered by Blogger.