២៣. ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ

Because He is So Good
ទំនុកដំកើង ១០១ 
ទំនុកៈ លោក ម៉ម បាណាបាស

១-      ម្នាលបណ្តាលជននៅផែនដីអើយ                 ចូរបន្លឺថ្វាយជាពាក្យអំណរ           
      (អើយជាពាក្យអំណរ)
         ម្នាលបណ្តាលជននៅផែនដីអើយ       ចូរបន្លឺថ្វាយជាពាក្យអំណរ
        ចូរថ្វាយបង្គំដោយស្មោះស              ✲ពីព្រោះទ្រង់ល្អនឹងយើងខ្ញុំណាស់       (ស្ទួន)

២-      ចូរបំរើទ្រង់ដោយអរសប្បាយ       ចូរស្រែកច្រៀងថ្វាយនៅចំពោះព្រះ            
         (អើយនៅចំពោះព្រះ)
       ចូរបំរើទ្រង់ដោយអរសប្បាយ      ចូរស្រែកច្រៀងថ្វាយនៅចំពោះព្រះ                   
      ពីព្រោះទ្រង់ល្អនឹងយើងខ្ញុំណាស់       ✲ចូរច្រៀងថ្វាយព្រះដោយស្មោះពិចិត្ត   (ស្ទួន)

៣-     ចូរដឹងថាទ្រង់ជាអាទិករ                បង្កើតយើងមកជារាស្ត្រពិសិទ្ធ                                            
        (អើយជារាស្ត្រពិសិដ្ឋ)
        ចូរដឹងថាទ្រង់ជាអាទិករ              បង្កើតយើងមកជារាស្ត្រពិសិដ្ឋ         
      យើងរាល់គ្នាជារាស្ត្រព្រះអង្គពិត       ✲ចូរយើងថ្វាយចិត្តស្នេហ៍ស្និទ្ឋភក្តី       ប(ស្ទួន)
   
៤-     ចូរចូលច្រកទ្រង់ដោយព្រះគុណ       ហើយចូលព្រះលានដោយច្រៀងបទថ្មី         
         (អើយដោយច្រៀងបទថ្មី)            
         ចូរចូលច្រកទ្រង់ដោយអរព្រះគុណ     ហើយចូលព្រះលានដោយច្រៀងបទថ្មី
         ច្រៀងបទសរសើរព្រះដ៏មានជ័យ       ✲យើងច្រៀងរាល់ថ្ងៃថ្វាយព្រះអម្ចាស់  (ស្ទួន)

៥-      ពីព្រោះអម្ចាស់យើងទ្រង់ល្អ         ក្តីស្នេហ៍ទ្រង់ក៏មិនប្រែក្រឡាស់
         (អើយមិនប្រែក្រឡាស់ )
        ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ      ក្តីស្នេហ៍ទ្រង់ក៏មិនប្រែញ្រឡាស់
       ព្រះទ័យសប្បុរសនឹងយើងខ្ញុំណាស់     ✲មិនចេះប្រែផ្លាស់អស់កល្បជានិច្ច     (ស្ទួន)
២៣. ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ ២៣. ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ Reviewed by Yarith on 9:31 AM Rating: 5

No comments:

ads
Powered by Blogger.