២៣. ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ
ទំនុកដំកើង ១០១
ទំនុកៈ លោក ម៉ម បាណាបាស
១- ម្នាលបណ្តាលជននៅផែនដីអើយ ចូរបន្លឺថ្វាយជាពាក្យអំណរ
(អើយជាពាក្យអំណរ)
ម្នាលបណ្តាលជននៅផែនដីអើយ ចូរបន្លឺថ្វាយជាពាក្យអំណរ
ចូរថ្វាយបង្គំដោយស្មោះស ✲ពីព្រោះទ្រង់ល្អនឹងយើងខ្ញុំណាស់ (ស្ទួន)
២- ចូរបំរើទ្រង់ដោយអរសប្បាយ ចូរស្រែកច្រៀងថ្វាយនៅចំពោះព្រះ
(អើយនៅចំពោះព្រះ)
ចូរបំរើទ្រង់ដោយអរសប្បាយ ចូរស្រែកច្រៀងថ្វាយនៅចំពោះព្រះ
ពីព្រោះទ្រង់ល្អនឹងយើងខ្ញុំណាស់ ✲ចូរច្រៀងថ្វាយព្រះដោយស្មោះពិចិត្ត (ស្ទួន)
៣- ចូរដឹងថាទ្រង់ជាអាទិករ បង្កើតយើងមកជារាស្ត្រពិសិទ្ធ
(អើយជារាស្ត្រពិសិដ្ឋ)
ចូរដឹងថាទ្រង់ជាអាទិករ បង្កើតយើងមកជារាស្ត្រពិសិដ្ឋ
យើងរាល់គ្នាជារាស្ត្រព្រះអង្គពិត ✲ចូរយើងថ្វាយចិត្តស្នេហ៍ស្និទ្ឋភក្តី ប(ស្ទួន)
៤- ចូរចូលច្រកទ្រង់ដោយព្រះគុណ ហើយចូលព្រះលានដោយច្រៀងបទថ្មី
(អើយដោយច្រៀងបទថ្មី)
ចូរចូលច្រកទ្រង់ដោយអរព្រះគុណ ហើយចូលព្រះលានដោយច្រៀងបទថ្មី
ច្រៀងបទសរសើរព្រះដ៏មានជ័យ ✲យើងច្រៀងរាល់ថ្ងៃថ្វាយព្រះអម្ចាស់ (ស្ទួន)
៥- ពីព្រោះអម្ចាស់យើងទ្រង់ល្អ ក្តីស្នេហ៍ទ្រង់ក៏មិនប្រែក្រឡាស់
(អើយមិនប្រែក្រឡាស់ )
ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ ក្តីស្នេហ៍ទ្រង់ក៏មិនប្រែញ្រឡាស់
ព្រះទ័យសប្បុរសនឹងយើងខ្ញុំណាស់ ✲មិនចេះប្រែផ្លាស់អស់កល្បជានិច្ច (ស្ទួន)
២៣. ពីព្រោះព្រះអម្ចាស់យើងទ្រង់ល្អ
Reviewed by Yarith
on
9:31 AM
Rating:

No comments: