២៤. ព្រះយេស៊ូវគ្រីស្ទល្អអស្ចារ្យ
លំនាំបទ ម៉ាកថីង
ទំនុកៈ ឈិត អរុណ, ១៩៧៦
១- ព្រះយេស៊ូវគ្រីស្ទល្អអស្ចារ្យ គ្មានព្រះឯណាដូចជាទ្រង់សោះ ស្ទួន
មានតែព្រះអង្គមួយប៉ុណ្ណោះ ដែលជួយសង្គ្រោះមនុស្សមានបាប ។
បន្ទរ- ព្រះយេស៊ូវអើយ មានតែទ្រង់ហើយល្អអស្ចារ្យ ។
២- ព្រះអង្គស្រឡាញ់មនុស្សខ្លាំណាស់ បានជាស៊ូលះមកប្តូរស្លាប់ ស្ទួន
ទទួលរងទោសជួសមនុស្សបាប បំផ្លាញក្តីស្លាប់ឱ្យសូន្យបង់ ។
៣- ទ្រង់ព្រមសុគតតែរស់វិញ អំណាចតាំងពេញលើព្រះអង្គ ស្ទួន
ដោយក្តីសប្បុរសលោះមនុស្សផង ចូលក្នុងរាជទ្រង់ជាសំរេច ។
៤- ខ្ញុំសែនស្រឡាញ់ព្រះអង្គណាស់ ព្រះអង្គជាម្ចាស់ល្អបណ្តាច់ ស្ទួន
ជួយជីវិតខ្ញុំរួចជាស្រេច ខ្ញុំស៊ូប្តូរផ្តាច់តាមព្រះអង្គ ៕
២៤. ព្រះយេស៊ូវគ្រីស្ទល្អអស្ចារ្យ
Reviewed by Yarith
on
9:35 AM
Rating:

No comments: