១២. គុណព្រះ

God’s Grace
បទភ្លេង និង​ទំនុកៈ លោក សម សារិន, ១៩៨៤ 

១- ម៉ែឪមានគុណ រាប់ទុកជាធ្ងន់ថ្លៃឥតឧបមា     តែផ្ទឹមពុំស្មើ         គុណព្រះឡើយណា     តបស្នងម្តេចម្តា    មិនដែលអ្នកណារួចបាន   ។

២- ទ្រង់ផ្តល់ជីវិត    វិញ្ញាណរស់ពិតនៅក្នុងអង្គប្រាណ ផ្គត់ផ្គង់រក្សា   អាហារប្រទាន    រូបកាយរស់បាន    ដោយសារគុណទ្រង់ផ្តល់មក ។

៣- គុណទ្រង់ដោះទុក្ខ     ដោយបាបនាំមុខវង្វេងក្នុងលោក  ពេលស្រែករកព្រះ      ទ្រង់តែងទតមក     ជួយដោះទុក្ខសោក     ដោយក្តីមេត្តាលើសលន់ ។

៤- គុណព្រះយេស៊ូវ  លោះយើងដោយប្តូរលះបង់ព្រះជន្ម   គ្មានអ្នកណាឡើយ    អាចវាល់ព្រះគុណ    ទោសយើងសែនធ្ងន់   ទ្រង់លោះឱ្យរួចពីបាប ៕
១២. គុណព្រះ ១២. គុណព្រះ Reviewed by Yarith on 7:25 AM Rating: 5

No comments:

ads
Powered by Blogger.