១១. សរសើរហើយអរព្រះគុណ
លំនាំភ្លេងថៃ
ទំនុកៈ លោក ម៉ម បាណាបាស, ១៩៨៣៨
១. សរសើរហើយអរព្រះគុណ ព្រះអង្គដែលមានគុណធ្ងន់
ទ្រង់ប្រោសជនគ្រប់សាសន៍ឱ្យរស់ឡើង សរសើរដោយច្រៀងតម្កើង
ព្រះអង្គ ទ្រង់ឬទ្ឋិរុងរឿង ដួងចិត្តយើង ថ្វាយដល់ម្ចាស់ជីវិត។
២. សរសើរព្រះគុណព្រះអង្គ ទ្រង់ស្មោះយាងមកស្រោចស្រង់
ដ្បិតព្រះអង្គទ្រង់ជាព្រះដ៏ពិត ទ្រង់មានព្រះទ័យអាណិត
យាងមកហើយគង់ជាប់ស្និទ្ឋ ធ្វើជាមិត្ត នឹងយើងអ្នកមានបាប។
៣. សរសើរហើយអរព្រះគុណ ព្រះទ័យស្រឡាញ់ទន់ភ្លន់
ទ្រាំអត់ធន់នឹងយើងជាដរាប រាជ្យទ្រង់មានតែសន្តិភាព
ឋិតថេរនៅជាដរាប យើងឈ្នះបាប ហើយមានជីវិតថ្មី៕
១១. សរសើរហើយអរព្រះគុណ
Reviewed by Yarith
on
10:22 PM
Rating:

No comments: