១០. ការទ្រង់សុទ្ធតែអស្ចារ្យ

His Work Is Completely Wonderful
ទំនុកដំកើង ១៩:១-៦
លំនាំបទ   ប្របកៃ

១. ព្រះគ្រីស្ទ   យេស៊ូវជាព្រះ     ដ៏មានតេជឬទ្ធិបារមី   ស្ទួន
 ព្រះគុណធ្ងន់ក្រៃ    ប្រោសលោះលោកិយឱ្យបានរួច  ស្ទួន

២. ស្នាព្រះ   ហស្តរបស់ទ្រង់     ល្អក្រៃកន្លងគ្មានប្រដូច  ស្ទួន
 ទោះមនុស្សធំតូច  ប្រាជ្ញាខ្ពស់ស្រៀវស្រួចឥតយល់បាន  ស្ទួន

៣.  ព្រះអង្គ  បានសាងផ្ទៃមេឃ  ល្វឹងល្វើយអនេករកផុតគ្មាន           ស្ទួន
ពលបរិវាសល់សែន ជាស្នាព្រះហស្តទ្រង់បង្កើត  ស្ទួន

៤.  គន់មើល  អស់ហ្វូងតារា      ពាសពេញមេឃា  ពន្លឺឆើត            ស្ទួន
ថ្ងៃ ខែ ភ្លឺក្រឡែត ទ្រង់តាំងបំភ្លឺយប់និងថ្ងៃ      ស្ទួន

៥.  រីឯ នៅលើផែនដី    មានសព្វអ្វីៗល្អពេកក្រៃ   ស្ទួន
មនុស្សនិង សត្វស្រុក-ព្រៃ    ហោះហើរលូនួវារទ្វេចតុបាទ          ស្ទួន

 ៦.  ព្រះហស្តព្រះអង្គទ្រង់លោះ   ដោះទុក្ខគ្រប់មនុស្សដែលមានបាប  ស្ទួន
ទ្រង់ទ្រាំទ្រហួសខ្នាត   គេបោះទម្លុះភ្ចាប់ឈើឆ្កាង              ស្ទួន

៧.  ដោយសារ   តែស្នាព្រះហស្ត   ការល្អឥតខ្ចោះទ្រង់បានសាង   ស្ទួន
ជីវិតថ្មីស្រឡោង  ដែលទ្រង់បង្កើតយើងរាល់គ្នា                   ស្ទួន

៨.  ព្រះហស្ត  ព្រះអង្គមានឬទ្ឋិ   នឹងបង្កើតភពមួយអស្ចារ្យ    ស្ទួន
សម្រាប់យើងរាល់គ្នា  គឺជាផ្ទៃមេឃ   ផែនដីថ្មី      ស្ទួន
១០. ការទ្រង់សុទ្ធតែអស្ចារ្យ ១០. ការទ្រង់សុទ្ធតែអស្ចារ្យ Reviewed by Yarith on 9:22 PM Rating: 5

No comments:

ads
Powered by Blogger.