៥២. ថ្ងៃសុក្រព្រះគ្រីស្ទសុគត
The Friday Jesus Died
លំនាំបទ ម្លប់ដូង
យ៉ូហាន ១៩ :១៧-២៤
១- តាមផ្លូវទ្រង់លីឈើឆ្កាង អើយឈើឆ្កាង
ទាំងទ្រោមព្រះកាយស្នាមជាំ ព្រះកាយស្នាមជាំ
ព្រះគ្រីស្ទប្រឹងលីឈើឆ្កាង អើយឈើឆ្កាង
ដុនដាបទៅទាំងបង្ខំ ទៅទាំងបង្ខំ
ទាហានកំហែងវាយដំ ពោលពាក្យបង្កាច់សម្លុត បង្កាច់សម្លុត
ព្រះអង្គលីទៅទាំងខំ ដោយព្រះទ័យអត់ធ្មត់ ព្រះទ័យអត់ធ្មត់។
២- ភ្នំកាល់វ៉ារីជាទី អើយជាទី ព្រះយេស៊ូវត្រូវធ្វើគុត
ទ្រង់ត្រូវធ្វើគុត ហ្វូងមនុស្សជាច្រើនកុះករ អើយកុះករ
ឈរមើលដោយចិត្តរន្ធត់ ដោយចិត្តរន្ធត់
ខ្លះដៀលព្រះអង្គបំផុត ប្រមាថមាក់ងាយបន្ថោក មាក់ងាយបន្ថោក
តែទ្រង់ទ្រាំមិនតមាត់ នឹងអំពើបាបមនុស្សលោក នឹងបាបមនុស្សលោក។
៣- ថ្ងៃសុក្រព្រះគ្រីស្ទជាប់ឆ្កាង អើយជាប់ឆ្កាង
មានព្រះលោហិតហូរជោក លោហិតហូរជោក
ឈាមហូរចុះពីព្រះកាយ អើយព្រះកាយ
ឱ្យថួននឹងបាបមនុស្សលោក ថួនបាបមនុស្សលោក
ដោយសង្គ្រោះជនស្មោកគ្រោក ទើបទ្រង់រងទុក្ខគ្រប់យ៉ាង រងទុក្ខគ្រប់យ៉ាង
ដោយព្រះស្រឡាញ់មនុស្សលោក ទើបទ្រង់រងទុក្ខគ្រប់យ៉ាង រងទុក្ខគ្រប់យ៉ាង ។
៤- ថ្ងៃសុក្រព្រះគ្រីស្ទសុគត អើយសុគត យ៉ាងវេទនាលើឈើឆ្កាង
នៅលើឈើឆ្កាង ចំហៀងទ្រង់មានរបួស អើយរបួស
ព្រះហស្តធ្លុះទាំងសងខាង ធ្លុះទាំងសងខាង ទ្រង់សុគតដើម្បីតាំង
សញ្ញាជាមួយនឹងមនុស្ស ជាមួយនឹងមនុស្ស តាំងស្ពានឆ្លងកាត់របាំង
ឱ្យយើងចូលដល់ព្រះស្មោះ ចូលដល់ព្រះស្មោះ ៕

Reviewed by Yarith
on
9:45 AM
Rating:
No comments: