៥៦. ព្រះយេស៊ូវទ្រង់រស់ឡើងវិញពិត

Jesus Truly Rose Again 

១-    ព្រះយេស៊ូវទ្រង់រស់ឡើងវិញពិត    ផ្នូរបិទយ៉ាងជិតត្រូវបើកចំហ              ស្ទួន
          ឃើញមនុស្សស្លៀកពាក់រស្មីស      ប្រាប់ដំណឹងល្អថាទ្រង់រស់វិញហើយ       ស្ទួន

២-     ព្រះអង្គលេចមកជួបនឹងសិស្សទ្រង់ ដាស់តឿនគេផងថាកុំកន្តើយ         ស្ទួន
         អំណាចប្រគល់ដល់ទ្រង់ហើយ     ចូរកុំខានឡើយផ្សាយប្រាប់អស់មនុស្សផង    ស្ទួន

៣-     ទ្រង់រស់ឡើងវិញមានចេស្តា        ទោះទាំងទេវតាច្រៀងថ្វាយជ័យទ្រង់          ស្ទួន
    ​     ទ្រង់ប្រល័យបាបឱ្យសូន្យបង់      ឈ្នះស្លាប់ហើយហោងព្រះជន្មទ្រង់គង់នៅ      ស្ទួន

៤-     ទ្រង់រស់ប្រោសខ្ញុំឱ្យរស់ដែរ            ដោយព្រះទ័យស្នេហ៍  ខ្ញុំរស់តទៅ         ស្ទួន
         ទ្រង់រស់ក្នុងខ្ញុំពេលឥឡូវ               ហើយទ្រង់តម្រូវឱ្យបានរូបកាយថ្មី     ស្ទួន
៥៦. ព្រះយេស៊ូវទ្រង់រស់ឡើងវិញពិត ៥៦. ព្រះយេស៊ូវទ្រង់រស់ឡើងវិញពិត Reviewed by Yarith on 10:48 AM Rating: 5

No comments:

ads
Powered by Blogger.