៥៧. ព្រះដ៏ប្រោសលោះទ្រង់រស់វិញ
១- ព្រះពិតទ្រង់បានយាងមក ដើម្បីតាមរកអ្នកដែលបាត់បង់ ស្ទួន
ស៊ូប្តូរស្លាប់ជួសមនុស្សផង ខ្ទេចខ្ទាំរូបអង្គខ្ចាយព្រះលោហិត ។
២- ឱ្យគេព្យួរលើឈើឆ្កាង ចុកចាប់សព៌ាង្គទាល់ក្ស័យជីវិត ស្ទួន
ទុកជាថ្លៃលោះបាបពិត ស្រោចស្រង់ជីវិតបាបជនទាំងឡាយ។
៣- លោកិយនេះជាប់មានបាប រងទុក្ខដរាបគ្មានពេលល្ហែល្ហើយ ស្ទួន
គ្មានអ្វីជួយឱ្យបានស្បើយ ខំសាងអស់ហើយ រិតតែទុក្ខធ្ងន់ ។
៤- តែព្រះជាអង្គសង្គ្រោះ បានយាងមកដោះដោយបង់ព្រះជន្ម ស្ទួន
ដើម្បីលោះបាបដ៏ធ្ងន់ រួចមានព្រះជន្មរស់ឡើងវិញពិត ។
៥- បីថ្ងៃក្រោយទ្រង់សុគត អង្គដ៏បរិសុទ្ធទ្រង់បានជីវិត ស្ទួន
រស់ឡើងគឺព្រះអង្គពិត មានពេញដោយឬទ្ធិបារមីចេស្តា ។
៦- ការប្រោសលោះធ្វើសម្រេច បាបកម្មទ្រង់ផ្តាច់រួចស្រេចហើយណា ស្ទួន
ព្រះលោហិតតាំងសញ្ញា វិសេសថ្លៃថ្លា ឈាមសញ្ញាថ្មី ។
៧- ទ្រង់សុគតហើយរស់វិញ ចេស្តាពោរពេញ ព្រះនាមទ្រង់ល្បី ស្ទួន
ទេវតាច្រៀងថ្វាយពរជ័យ គ្រប់ជាតិប្រុសស្រីក្រាបលុតទៀបបាទ។
៨- ទ្រង់រស់ឡើងវិញជាពិត សូមញាតិឆ្ងាយជិតប្រឹងប្រែងសង្វាត ស្ទួន
យកទ្រង់ទុកធ្វើជាខ្នាត ជឿទ្រង់បានស្អាត ជ្រះអស់សៅហ្មង ៕
៥៧. ព្រះដ៏ប្រោសលោះទ្រង់រស់វិញ
Reviewed by Yarith
on
10:49 AM
Rating:

No comments: