៥៥. នៅកាល់វ៉ារី
លំនាំបទ ផាត់ពពក
១- មេឃខ្មៅងងឹត បាំងរស្មីបាត់ បាំងរស្មីបាត់តាំងពីថ្ងៃត្រង់
ព្រះគ្រីស្ទជាប់ឆ្កាង យ៉ាងវេទនាអស់ជាច្រើនម៉ោង នៅកាល់វ៉ារី
វេលាម៉ោងបីមុនផុតជីវិត ទ្រង់ស្រែកថាការស្រេចពេញទី បានជ័យជម្នះ។
២- បាបខ្មៅងងឹត បាំងមនុស្សជុំជិត បាំងមនុស្សជុំជិតឆ្ងាយពីព្រះអង្គ
ព្រះគ្រីស្ទជាប់ឆ្កាង លោហិតទ្រង់ហូរលុបបាបបង់ នៅកាល់វ៉ារី
ហៀបអស់ព្រះជន្មទ្រង់ស្រែកប្រាប់ពី ការប្រោសលោះហើយស្រេចពេញទី
បានជ័យជម្នះ។
បន្ទរ- ពេលផុតព្រះជន្ម នោះផ្ទាំងវាំងននដែលបាំងក្នុងព្រះវិហារ
រហែកជាពីរស្រឡះ គឺព្រះគ្រីស្ទទ្រង់បើកផ្លូវទៅព្រះ
យើងរាល់គ្នាមានសិទ្ធជាក់ច្បាស់ ចូលទៅព្រះបាន ។
ទ្រង់ស្លាប់ជំនួស ឱ្យយើងបានរស់ដោយទ្រង់យកជ័យជម្នះ
លើសេចក្តីស្លាប់ត្រាបាន ទ្រង់រស់ឡើងវិញជួយយើងគ្រប់ប្រាណ
ឱ្យមានជ័យលើក្តីស្លាប់បាន ដ្បិតទ្រង់ឈ្នះហើយ ៕
៥៥. នៅកាល់វ៉ារី
Reviewed by Yarith
on
9:50 AM
Rating:

No comments: