៥៤. ព្រះគ្រីស្ទទ្រង់រស់
លំនាំបទ លោកខែបាំងឆ័ត្រ
១- ព្រះគ្រីស្ទទ្រង់រស់ ព្រះគ្រីស្ទទ្រង់រស់ រស់ឡើងវិញហើយ ស្ទួន
សពទ្រង់មិននៅទៀតឡើយ ឱបងប្អូនអើយមកផ្នូររកអ្វី ? ស្ទួន
២- ព្រះគ្រីស្ទទ្រង់រស់ ព្រះគ្រីស្ទទ្រង់រស់ រស់មានសិរី ស្ទួន
អ្នកមិនចាំទេ់ឬអី ថាថ្ងៃទីបីទ្រង់រស់វិញពិត ស្ទួន
៣- ព្រះគ្រីស្ទទ្រង់រស់ ព្រះគ្រីស្ទទ្រង់រស់ រស់មានឥទ្ធិឫទ្ធិ ស្ទួន
ការសង្គ្រោះសំរេចពិត ទ្រង់ប្រោសលោះមិត្តពីមច្ចុរាជ ស្ទួន
៤- ព្រះគ្រីស្ទទ្រង់រស់ ព្រះគ្រីស្ទទ្រង់រស់ រស់មានអំណាច ស្ទួន
ក្តីស្លាប់បាក់បបខ្លបខ្លាច ចុះចាញ់អំណាចរបស់ព្រះអង្គ ស្ទួន
៥- ព្រះគ្រីស្ទទ្រង់រស់ ព្រះគ្រីស្ទទ្រង់រស់ ឱពួកស្មោះត្រង់ ស្ទួន
ចូរច្រៀងសរសើរព្រះអង្គ ដែលទ្រង់គង់នៅជាមហាក្សត្រយើង ស្ទួន
៦- ព្រះគ្រីស្ទទ្រង់រស់ ព្រះគ្រីស្ទទ្រង់រស់ រាជ្យទ្រង់ថ្កុំថ្កើង ស្ទួន
ទ្រង់នឹងស្រង់រាស្ត្រទ្រង់ឡើង ទៅឋានរុងរឿងគឺសួគ៌វិមាន ស្ទួន
៥៤. ព្រះគ្រីស្ទទ្រង់រស់
Reviewed by Yarith
on
9:48 AM
Rating:

No comments: