១៥៦. ដំណើរគ្រីស្ទជន
លំនាំបទៈ ជីវភល
បទភ្លេង និងទំនុកៈ លោក សម សារិន, ១៩៨៣
១- យើងគ្រីស្ទាន មានចិត្តអង់អាចក្លាហាន (ចូរទៅមុខ )
ស៊ូប្តូរប្រាណ ពុះពារយកជីវី ( យកជីវី )
ខ្មាំងជាបាប យើងបង្ក្រាបបានស្មើធូលី (ស្មើធូលី )
ត្រូវជាន់ឈ្លី ឱ្យវិនាសបង់ (វិនាសបង់ )។
២- យើងដើរតាម ព្រះគ្រីស្ទដែលមានជោគជ័យ (ទ្រង់មានជ័យ )
ទ្រង់ស៊ូក្ស័យ យកឈ្នះលើសាតាំង (ឈ្នះសាតាំង )
រស់វិញហើយ ឡើងជាក្សត្រគ្រងលើបល្ល័ង្ក (ទ្រង់សោយរាជ្យ )
សត្រូវខ្មាំង ដាក់ក្រោមបាទា (ក្រោមបាទា )។
៣- ចូរទៅមុខ ទៅមុខ យើងដើរតាមទ្រង់ ( ដើរតាមទ្រង់ )
កុំរារង់ ក្រែងលោកក្ស័យជីវ៉ា (ក្ស័យជីវ៉ា )
ខ្មាំងតាមឆ្មក់ ឆក់យកបានធ្វើឱ្យបរា (ឱ្យចុះចាញ់ )
ស្លាប់ឥតការ វិនាសបាត់បង់ (វិនាសបង់ )។
៤- យើងដើរតាម ព្រះគ្រីស្ទដ៏ជាស្តេចធំ (ជាស្តេចធំ)
មានចេស្តា ជួយយើងឱ្យគង់វង់ (ឱ្យគង់វង់ )
កាន់អាវុធ ចូលប្រយុទ្ឋយកទីថ្វាយទ្រង់ (យកថ្វាយទ្រង់ )
កុំបង្អង់ តាមទ្រង់បញ្ជា (ទ្រង់បញ្ជា )
៥- នាំសារទៅ ប្រាប់ដល់អស់ពួកបាត់បង់ (ពួកស្លាប់បង់ )
ឱ្យតាមទ្រង់ កុំនៅឈររេរា ( ឈររេរា )
យកទ្រង់បាំង ខ្មាំងក្តីស្លាប់មុខជាបរា (វាចុះចាញ់ )
យកថ្មដា ជាទីសង្គ្រោះ (ទ្រង់សង្គ្រោះ )
៦- ចូរយើងកាន់ដៃគ្នា ដើរតាមព្រះអង្គ (តាមព្រះអង្គ )
ចូរលះបង់ទាំងអស់ តាមទ្រង់ចុះ (តាមទ្រង់ចុះ)
ដ្បិតទ្រង់ឈ្នះ យើងក៏ឈ្នះដោយទ្រង់សង្គ្រោះ (ទ្រង់សប្រោសលោះ)
ហើយទ្រង់ស្មោះ ជួយយើងជានិច្ច (ជួយជានិច្ច ) ៕
១៥៦. ដំណើរគ្រីស្ទជន
Reviewed by Yarith
on
8:09 AM
Rating:
No comments: