១៥៥. ខ្ញុំដើរតាមទ្រង់

I Follow Him
លំនាំបទ  ផ្ការាក់
ទំនុកៈ លោក ម៉ម បាណាបាស, ១៩៨៨ 


១- ខ្ញុំដើរតាមទ្រង់      តាមទ្រង់ដោយជាប់ប្រកិតពីក្រោយ     ជួនជើងចុករោយ
ថ្លោះធ្លោយជំពប់ដួល     ជួនចិត្តរាយមាយប្រែលប្រួល       រារែកច្រាស់ជ្រួល
វិះដួលតាមលោកិយ    បានដើរតាមទ្រង់រាល់ថ្ងៃ     ដោយទុកចិត្តឥតសង្ស័យ
ភ្នែកខ្ញុំរំពៃ      ផ្តោតតាមទ្រង់មួយ      ព្រះអង្គតែងជួយឱ្យដើរដោយសុខ ។

២- ខ្ញុំដើរតាមទ្រង់       តាមទ្រង់រៀងរាល់ថ្ងៃដោយតត្រុក       ទ្រង់យាងនាំមុខ
ខ្ញុំសុខចិត្តដើរក្រោយ          ទោះបីខ្ញុំជាមនុស្សខ្សោយ        យ៉ាងណាក៊៏ដោយ
ទ្រង់ជួយផ្តល់កម្លាំង      ខ្ញុំលែងជែងដើរប្រណាំង    ឬដើរជៀសទ្រង់ទៅម្ខាង
ឈប់តាមកម្លាំង        អំណាចចិត្តខ្លួន      ទីអាងមាំមួន     គឺព្រះយេស៊ូវ ៕
១៥៥. ខ្ញុំដើរតាមទ្រង់ ១៥៥. ខ្ញុំដើរតាមទ្រង់ Reviewed by Yarith on 11:52 AM Rating: 5

No comments:

ads
Powered by Blogger.