១៥៦. ដំណើរគ្រីស្ទជន

Christians Marching 
លំនាំបទៈ ជីវភល
បទភ្លេង និង​ទំនុកៈ លោក សម សារិន,​​​ ១៩៨៣


១-     យើងគ្រីស្ទាន     មានចិត្តអង់អាចក្លាហាន     (ចូរទៅមុខ )
         ស៊ូប្តូរប្រាណ         ពុះពារយកជីវី              ( យកជីវី  )
         ខ្មាំងជាបាប      យើងបង្ក្រាបបានស្មើធូលី      (ស្មើធូលី  )
    ​     ត្រូវជាន់ឈ្លី       ឱ្យវិនាសបង់                     (វិនាសបង់ )។

២-     យើងដើរតាម    ព្រះគ្រីស្ទដែលមានជោគជ័យ     (ទ្រង់មានជ័យ )
         ទ្រង់ស៊ូក្ស័យ       យកឈ្នះលើសាតាំង        (ឈ្នះសាតាំង )
         រស់វិញហើយ     ឡើងជាក្សត្រគ្រងលើបល្ល័ង្ក     (ទ្រង់សោយរាជ្យ )
         សត្រូវខ្មាំង       ដាក់ក្រោមបាទា         (ក្រោមបាទា )។

៣-    ចូរទៅមុខ      ទៅមុខ យើងដើរតាមទ្រង់       ( ដើរតាមទ្រង់ )
         កុំរារង់       ក្រែងលោកក្ស័យជីវ៉ា               (ក្ស័យជីវ៉ា )
           ខ្មាំងតាមឆ្មក់  ឆក់យកបានធ្វើឱ្យបរា     (ឱ្យចុះចាញ់ )
           ស្លាប់ឥតការ       វិនាសបាត់បង់       (វិនាសបង់ )។

៤-     យើងដើរតាម    ព្រះគ្រីស្ទដ៏ជាស្តេចធំ        (ជាស្តេចធំ)  
         មានចេស្តា       ជួយយើងឱ្យគង់វង់       (ឱ្យគង់វង់ )
         កាន់អាវុធ           ចូលប្រយុទ្ឋយកទីថ្វាយទ្រង់        (យកថ្វាយទ្រង់ )
          កុំបង្អង់          តាមទ្រង់បញ្ជា               (ទ្រង់បញ្ជា )

៥-    នាំសារទៅ       ប្រាប់ដល់អស់ពួកបាត់បង់       (ពួកស្លាប់បង់ )
        ឱ្យតាមទ្រង់       កុំនៅឈររេរា       ( ឈររេរា )
        យកទ្រង់បាំង   ខ្មាំងក្តីស្លាប់មុខជាបរា       (វាចុះចាញ់ )
         យកថ្មដា             ជាទីសង្គ្រោះ                (ទ្រង់សង្គ្រោះ )

៦-     ចូរយើងកាន់ដៃគ្នា      ដើរតាមព្រះអង្គ         (តាមព្រះអង្គ )
         ចូរលះបង់ទាំងអស់       តាមទ្រង់ចុះ            (តាមទ្រង់ចុះ)
        ដ្បិតទ្រង់ឈ្នះ         យើងក៏ឈ្នះដោយទ្រង់សង្គ្រោះ    (ទ្រង់សប្រោសលោះ)
        ហើយទ្រង់ស្មោះ       ជួយយើងជានិច្ច           (ជួយជានិច្ច ) ៕
១៥៦. ដំណើរគ្រីស្ទជន ១៥៦. ដំណើរគ្រីស្ទជន Reviewed by Yarith on 8:09 AM Rating: 5

No comments:

ads
Powered by Blogger.