១៥៤. គ្រីស្ទជនអង់អាច
បទភ្លេង និងទំនុកៈ លោក សម សារិន, ១៩៨៣
១- ពួកយើងជាពួកគ្រីស្ទាន តាំងចិត្តក្លាហានផ្សាយដំណឹងទៅ
ដល់មនុស្សដែលទ្រង់សំដៅ ឱ្យគេស្គាល់ផ្លូវដែលទ្រង់សង្គ្រោះ ស្ទួន
២- លោកនេះជាលោកបាត់បង់ តែចិត្តយើងចង់ឱ្យគេបានរស់
បានស្គាល់ព្រះអង្គសង្គ្រោះ ជាព្រះប្រោសលោះឱ្យគេរួចបាប ស្ទួន
៣- រាល់រូបគ្រប់ជាតិប្រុសស្រី គ្មានយល់ដឹងអ្វីវង្វេងដល់ស្លាប់
ដោយសាអារក្សមេបាប បញ្ឆោតឱ្យស្លាប់ដាច់ពីព្រះចេញ ស្ទួន
៤- ពួកយើងជាពួកកូនព្រះ ត្រូវតែយកឈ្នះឱ្យបានពោរពេញ
កំចាត់មេបាបចោលចេញ តាំងចិត្តបណ្តេញវាដោយអំណាច ស្ទួន
៥- ព្រះគ្រីស្ទជាមេទ័ពធំ ជួយយើងយ៉ាងមាំចូរយើងកុំខ្លាច
ទៅមុខដោយចិត្តអង់អាច ដោយអាងអំណាចអង្គព្រះវិញ្ញាណ ស្ទួន
៦- ដូច្នេះឱពួកយើងអើយ កុំនៅកន្តើយតាំងចិត្តក្លាហាន
នាំសារទៅប្រាប់កុំខាន ឱ្យគេវិលកថ្កានមកឯព្រះពិត ស្ទួន
៧- នាំគេឱ្យបានសង្គ្រោះ ឱ្យគេបានរស់រានមានជីវិត
រង្វាន់ដល់យើងជាពិត បើយើងមិនគិតក្រែងមានទោសា ស្ទួន
១៥៤. គ្រីស្ទជនអង់អាច
Reviewed by Yarith
on
11:47 AM
Rating:
No comments: