១៦១. ទ្រង់នាំផ្លូវយើងទៅមុខ

He Leads Us Forward
លំនាំបទ  តយតាឡឹងក្លាយ
ទំនុកៈ ម៉ម បាណាបាស, ១៩៨៤ 


១- ផ្លូវអាថ៌កំបាំង    វាងតាមទីហោឋាន    ទោះឆ្ងាយជាងផ្លូវត្រង់ទាំងប៉ុន្មាន
ទ្រង់នាំឱ្យបានសុខសាន្តផុតមុខសឹកសង្គ្រោម  ផ្លូវអាថ៌កំបាំង  វាងតាមទីរហោឋាន   
ទោះឆ្ងាយជាងផ្លូវត្រង់ទាំងប៉ុន្មាន ទ្រង់នាំឱ្យបានសុខសាន្តផុតមុខសឹកសង្គ្រាម ។
មើលទៅផ្លូវនោះ   ហាក់ឆ្ងាយសន្លឹម   ហួតហែងក្រៀមក្រោះ   គួរអស់សង្ឃឹម  
តែបើស្មគ្រ័តាម  ទ្រង់នាំដល់ទីទ្រង់សន្យា ។

បន្ទរ-
ទ្រង់យាងនាំផ្លូវ   (ទ្រង់យាងនាំផ្លូវ)  ទៅមុខដរាប   (ទៅមុខដរាប)  
បង្គោលភ្លើងនាំផ្លូវពេលយប់  (បង្គោលភ្លើងនាំផ្លួវពេលយប់)
បង្គោលពពកនាំពេលថ្ងៃ     ព្រះអង្គទ្រង់នាំផ្លូវយើងទៅមុខ  (ព្រះអង្គទ្រង់នាំផ្លូវយើងទៅមុខ) ។

២- ​ផ្លូវជីវិតចាស់  ច្រើនតែខុសបំណង       តាំងតែពីបានជឿដល់ព្រះអង្គ
ខ្ញុំបានបោះបង់បំណងចិត្តចាស់ខ្ញុំចោលចេញ  ផ្លូវជីវិតចាស់  ច្រើនតែខុសក្តីបំណង    
តាំងតែពីបានជឿដល់ព្រះអង្គ   ខ្ញុំបានបោះបង់បំណងចិត្តចាស់ខ្ញុំចោលចេញ  ។
ដើរតាមផ្លូវថ្មី     រីករាយក្រៃលែង     រួចផុតគ្រោះថ្នាក់ ផុតក្តីចំបែង 
បានដើរតាមទ្រង់ខ្ញុំជួបតែសុខសន្តិភាព ។

បន្ទរ-
ទ្រង់យាងនាំផ្លូវ  (ទ្រង់យាងនាំផ្លូវ)  ទៅមុខដរាប  (ទៅមុខដរាប)
ព្រះបន្ទូលបំភ្លឺតម្រង់  (ព្រះបន្ទូលបំភ្លឺតម្រង់ )  ព្រះវិញ្ញាណប្រទានចេស្តា
ព្រះអង្គទ្រង់នាំផ្លូវយើងទៅមុខ  (ព្រះអង្គទ្រង់នាំផ្លូវយើងទៅមុខ)​ ៕
១៦១. ទ្រង់នាំផ្លូវយើងទៅមុខ ១៦១. ទ្រង់នាំផ្លូវយើងទៅមុខ Reviewed by Yarith on 7:42 AM Rating: 5

No comments:

ads
Powered by Blogger.