១៦២. ភារៈកិច្ចរបស់គ្រីស្ទជន
លំនាំបទៈ យីកេ
ទំនុកៈ លោក សម សារិន, ១៩៨៣
១- យើងជាគ្រីស្ទាន តើមានភារៈកិច្ចធ្វើអ្វី? ស្ទួន
គឺទាំងប្រុសស្រី ត្រូវអានគម្ពីរ ស្ទួន
២- កាន់តាមបញ្ញាត្តិ របស់ព្រះគ្រីស្ទទាំងទ្វេ ស្ទួន
ស្រឡាញ់គ្នីគ្នា ហើយស្រឡាញ់ព្រះ ស្ទួន
៣- បើយើងធ្វើបាន នោះគាប់ព្រះទ័យទ្រង់ណាស់ ស្ទួន
តែហ៊ានផ្តេសផ្តាស ក្រែងទ្រង់វាយផ្ចាល ស្ទួន
៤- បើចង់តាមទ្រង់ នោះទ្រង់តែងតែបណ្តាល ស្ទួន
ការល្អត្រកាល ឱ្យយើងធ្វើកើត ស្ទួន
៥- ចូរកុំលើកខ្លួន អួតអាងថាឯងហ្នឹងឆើត ស្ទួន
ក្រែងអត់កំណើត អារក្សជាន់ឈ្លី ស្ទួន
៦- ត្រូវបន្ទាបខ្លួន ឱ្យស្មើនឹងធូលី ស្ទួន
កុំបីវក់វី តែរឿងសាច់ឈាម ស្ទួន
៧- ខំផ្សាយដំណឹង ដល់មនុស្សមានចិត្តក្រំក្រៀម ស្ទួន
ប្រាប់គេភ្លាមៗ ពីព្រះសង្គ្រោះ ស្ទួន
៨- ឱ្យគេបានជឿ គេនឹងត្រូវប្រោសឱ្យរស់ ស្ទួន
គេត្រូវបានលោះ យើងបានព្រះពរ ស្ទួន
១៦២. ភារៈកិច្ចរបស់គ្រីស្ទជន
Reviewed by Yarith
on
7:55 AM
Rating:
No comments: