៦៣. ទ្រង់មកប្រោសលោះ
១- ព្រះគ្រីស្ទយាងមក ឲ្យមនុស្សលោកបានពន្លឺ ណែនាំឲ្យជឿ
ថាទ្រង់ជាផ្លូវទៅព្រះ មករងទុក្ខទោស ជួសមនុស្សលោកមានបាបក្រោស
ក៏ផ្សាផ្សះ មនុស្សនិងព្រះដោយលោហិាតទ្រង់។
២- ព្រះអង្គសុគត តែបីថ្ងៃរស់វិញពិត ថ្លៃលោះជីវិត
ទ្រង់បានបង់រួចតែម្តង លោកិយទាំងមូល ប្រោសរួចដោយឈាមព្រះអង្គ
ទទួលទ្រង់ ជឿព្រះអង្គឲ្យបានរួចទោស។
៣- ទ្រង់យាងមកទៀត តាមព្រះបន្ទូលសន្យា ស្រង់យកអ្នកណា
ដែលទ្រង់ បានជួយប្រោសលោះ ជារូបកាយថ្មី នឹងមិនដែលត្រូវស្លាប់សោះ
ទោះស្លាប់ស្មោះ ក៏រស់វិញនៅឋានសួគ៌ា ៕
៦៣. ទ្រង់មកប្រោសលោះ
Reviewed by Yarith
on
7:37 AM
Rating:
No comments: