១៤៥. នៅថ្ងៃមួយ

One Day
បទភ្លេង និង​ទំនុកៈ លោក សម សារិន, ១៩៨៣


១- ថ្ងៃមួយ  ខ្ញុំនឹងឃើញព្រះយេស៊ូវច្បាស់   ឃើញព្រះជាអម្ចាស់ទល់មុខនឹងមុខ
ថ្ងៃមួយ ខ្ញុំនៅជិតព្រះអង្គយ៉ាងសុខ      នៅឋានទ្រង់រៀបទូកបម្រុងឱ្យខ្ញុំ ។

បន្ទរ-
សព្វថ្ងៃនេះឃើញទ្រង់មិនច្បាស់          ក្តីងងឹតបាំងយ៉ាងក្រាស់
មើលឃើញទ្រង់ក្នុងភាពព្រាងៗ       ឃើញទ្រង់តែក្នុងស្រម័យ
បើដល់ថ្ងៃឃើញច្បាស់ជាង    ដោយឃើញទ្រង់ទល់មុខនឹងមុខ។

២- ថ្ងៃមួយ ទ្រង់យាងនាំខ្ញុំឡើងទៅ      ឯឋានជាលំនៅអស់កល្បរៀងរាប
ថ្ងៃមួយ ខ្ញុំលែងព្រួយក្រែងខ្ញុំធ្វើបាប ព្រាត់ទ្រង់ហើយឱនអ័ព្វខានឃើញព្រះភ័ក្ត្រ ។

៣-​ ថ្ងៃមួយ ទ្រង់នឹងថែមព្រះគុណអស្ចារ្យ   ថែមឱ្យលុះដល់គ្រាជួបទ្រង់ជាក់ច្បាស់
ថ្ងៃនោះទ្រង់ប្រោសខ្ញុំរូបកាយប្រែផ្លាស់  មានភ្នែកអាចឃើញច្បាស់ព្រះភ័ក្ត្រព្រះអង្គ ៕
១៤៥. នៅថ្ងៃមួយ ១៤៥. នៅថ្ងៃមួយ Reviewed by Yarith on 11:04 AM Rating: 5

No comments:

ads
Powered by Blogger.