១៤៥. នៅថ្ងៃមួយ
បទភ្លេង និងទំនុកៈ លោក សម សារិន, ១៩៨៣
១- ថ្ងៃមួយ ខ្ញុំនឹងឃើញព្រះយេស៊ូវច្បាស់ ឃើញព្រះជាអម្ចាស់ទល់មុខនឹងមុខ
ថ្ងៃមួយ ខ្ញុំនៅជិតព្រះអង្គយ៉ាងសុខ នៅឋានទ្រង់រៀបទូកបម្រុងឱ្យខ្ញុំ ។
បន្ទរ-
សព្វថ្ងៃនេះឃើញទ្រង់មិនច្បាស់ ក្តីងងឹតបាំងយ៉ាងក្រាស់
មើលឃើញទ្រង់ក្នុងភាពព្រាងៗ ឃើញទ្រង់តែក្នុងស្រម័យ
បើដល់ថ្ងៃឃើញច្បាស់ជាង ដោយឃើញទ្រង់ទល់មុខនឹងមុខ។
២- ថ្ងៃមួយ ទ្រង់យាងនាំខ្ញុំឡើងទៅ ឯឋានជាលំនៅអស់កល្បរៀងរាប
ថ្ងៃមួយ ខ្ញុំលែងព្រួយក្រែងខ្ញុំធ្វើបាប ព្រាត់ទ្រង់ហើយឱនអ័ព្វខានឃើញព្រះភ័ក្ត្រ ។
៣- ថ្ងៃមួយ ទ្រង់នឹងថែមព្រះគុណអស្ចារ្យ ថែមឱ្យលុះដល់គ្រាជួបទ្រង់ជាក់ច្បាស់
ថ្ងៃនោះទ្រង់ប្រោសខ្ញុំរូបកាយប្រែផ្លាស់ មានភ្នែកអាចឃើញច្បាស់ព្រះភ័ក្ត្រព្រះអង្គ ៕
១៤៥. នៅថ្ងៃមួយ
Reviewed by Yarith
on
11:04 AM
Rating:
No comments: