១៤៤. ទ្រង់ទៅរៀបកន្លែងឱ្យយើង
យ៉ូហាន ១៤ : ១-៣
បទភ្លេង និងទំនុកៈ លោក សម សារិន, ១៩៨៣
១- ទ្រង់ថាយាងទៅ នឹងរៀបកន្លែងឱ្យយើងរាល់គ្នា
រួចយាងមកវិញ នាំយើងឡើងទៅ ស្ទួន
បន្ទរ- យើងនឹងបាននៅជាមួយព្រះអង្គរៀងរាបដរាប
ឱពួកយើងអើយចូរមានសង្ឃឹម ចូរជឿទ្រង់ចុះកុំថប់បារម្ភ។
២- នៅក្នុងដំណាក់ ព្រះវរបិតាមានកន្លែងច្រើន
ទ្រង់រៀបចំហើយ នាំយើងឡើងទៅ ស្ទួន
៣- ទ្រង់សម្អាតយើងដោយព្រះលោហិតញែកចេញពីបាប
រួចតាំងយើងផង រាប់ជាសុចរិត ស្ទួន
៤- ទ្រង់រៀបផ្លូវហើយ ឱពួកយីងអើយត្រូវដើរទៅមុខ
ទ្រង់នឹងនាំយើង ទៅឋានបិតា ស្ទួន
៥- ចូរយើងខំប្រឹង ជួយផ្សាយដំណឹងប្រាប់ដល់គេផង
ថាទ្រង់មកវិញ នាំយើងឡើងទៅ ស្ទួន
១៤៤. ទ្រង់ទៅរៀបកន្លែងឱ្យយើង
Reviewed by Yarith
on
11:01 AM
Rating:
No comments: