១៤៣. ព្រះយេស៊ូវគ្រីស្ទ

Jesus Christ
បទភ្លេង និង​ទំនុកៈ មិនស្គាល់ 


១- ព្រះយេស៊ូវគ្រីស្ទ     ជាអង្គសង្គ្រោះ    ជាព្រះដ៏រស់     គង់នៅសព្វថ្ងៃ
យើងទាំងអស់គ្នា   កុំបីសង្ស័យ   ក្រែងលោយើងក្ស័យ   ជីវិតបាត់បង់
ឃើញព្រះអង្គហើយ    ទទួលជឿទ្រង់    ពីព្រោះព្រះអង្គធំរកផ្ទឹមគ្មាន ។

២- ឱ! បងប្អូនអើយ   ទាំងយាយទាំងតា   ទាំងមីងទាំងមា   កុំបីអាក់ខាន
ជីវិតយើងនេះ   រស់នៅចំណាន   ដោយព្រោះយើងបាន  ជឿព្រះគ្រីស្ទរស់
ជំនឿយើងនេះ   ជឿឥតមានខុស    ក៏ឥតមានទាស់ត្រង់ណាមួយទេ ។

៣- យើងបានទទួល   ព្រះយេស៊ូវហើយ    ឱ! បងប្អូនអើយ    កុំបីខ្មាស់គេ
លាក់មុខបិទមាត់   តើសិស្សទ្រង់ដែរ   អឹមអៀនខ្មាស់គេ   បានប្រយោជន៍អ្វី
គឺព្រះអង្គហើយ    ជាម្ចាស់ផែនដី   ម្ចាស់សព្វលើអ្វីទោះតូចសោតសល់។

៤- ដូច្នេះយើងនេះ     កុំបីអែអង់    អាណិតអ្នកផង     ដែលមិទាន់ស្គាល់
យើងខំសង្វាត     ធ្វើទីបន្ទាល់    ប្រាប់គេឱ្យស្គាល់    ជឿព្រះគ្រីស្ទរស់
បែរចេញពីបាប     ឱ្យទ្រង់សង្គ្រោះ    គេនឹងបានរស់យើងបានព្រះពរ ៕
១៤៣. ព្រះយេស៊ូវគ្រីស្ទ ១៤៣. ព្រះយេស៊ូវគ្រីស្ទ Reviewed by Yarith on 10:54 AM Rating: 5

No comments:

ads
Powered by Blogger.