១៤២. សង្ឃឹមដល់ព្រះអង្គចុះ

Have Hope in God
លំនាំបទ  ត្រពាំងពាយ
ទំនុកៈ លោក ម៉ម បាណាបាស, ១៩៨៣ 


១- ឱ!អ្នកដែលឃ្លានអើយ     សង្ឃឹមដល់ព្រះអង្គចុះ
ឱ!អ្នកដែលស្រេកអើយ     សង្ឃឹមដល់ព្រះអង្គចុះ
ទ្រង់ស្គាល់សេចក្តីត្រូវការអ្នកទាំងអស់ ទ្រង់ផ្តល់អាហារហើយចម្អែតអ្នក       ស្ទួន

២- ឱ!..អ្នកជាប់ទោសអើយ     សង្ឃឹមដល់ព្រះអង្គចុះ
ឱ!..អ្នករងគ្រោះអើយ     សង្ឃឹមដល់ព្រះអង្គចុះ
ទោះត្រូវសង្កត់សង្កិនមួលបង្ខុស ទ្រង់ស្រាយចំណងហើយកាន់ក្តីអ្នក     ស្ទួន

៣- ឱ!..អ្នកភ្លាត់ដួលអើយ     សង្ឃឹមដល់ព្រះអង្គចុះ
ឱ!..ពួកអ្នកខ្វាក់អើយ     សង្ឃឹមដល់ព្រះអង្គចុះ
ទ្រង់ស្គាល់ថាអ្នកងងឹតឥតដឹងសោះ ទ្រង់លើកអ្នកឡើងហើយបំភ្លឺភ្នែក     ស្ទួន

៤- ឱ!..ក្មេងកំព្រោអីយ     សង្ឃឹមដល់ព្រះអង្គចុះ
ឱ!..ស្រីម៉េមាយអើយ     សង្ឃឹមដល់ព្រះអង្គចុះ
ព្រះទ្រង់មិនបោះបង់ចោលពួកអ្នកសោះ ទ្រង់ថែរក្សាហើយទ្រទ្រង់អ្នក     ស្ទួន
១៤២. សង្ឃឹមដល់ព្រះអង្គចុះ ១៤២. សង្ឃឹមដល់ព្រះអង្គចុះ Reviewed by Yarith on 10:51 AM Rating: 5

No comments:

ads
Powered by Blogger.