១៧១ ចូរយើងប្រញាប់

Let Us Hurry

១- ចូរយើងរាល់គ្នា     ចេញទៅប្រញាប់     ស្ទួន
  ធ្វើតាមទ្រង់ប្រាប់         កុំនៅអែអង់  ។

២- ទៅប្រាប់គ្រប់សាសន៍       ឱ្យធ្វើសិស្សទ្រង់       ស្ទួន
នគរព្រះអង្គ                  បើកទ្វារចំហរ  ។

៣- រកអ្នកចុះចូល                នឹងរាជ្យនគរ               ស្ទួន
ព្រះគ្រីស្ទយេស៊ូវ             គ្រប់គ្រងអំណាច ។

៤- ឱ្យគេឆាប់មក             កុំនៅរាខ្លាច                ស្ទួន
ព្រះគ្រីស្ទគ្រងរាជ្យ          មានសន្តិភាព ។

៥- ទ្រង់នឹងយាងមក         ក្នុងពេលយ៉ាងឆាប់         ស្ទួន
ត្រូវទោសដល់ស្លាប់           ពួកតាមអារក្ស ។

៦- ប្រាប់តាមស្រែក្រុង       ទាំងថ្លង់គខ្វាក់              ស្ទួន
ឥតរើសវណ្ណៈ                  ទោះរាស្ត្រឬស្តេច ។

៧- ប្រាប់ការសង្គ្រោះ          ទ្រង់រៀបរួចស្រេច         ស្ទួន
អ្នកណាក៏អាច                 ទទួលយកបាន ៕
១៧១ ចូរយើងប្រញាប់ ១៧១ ចូរយើងប្រញាប់ Reviewed by Yarith on 7:51 AM Rating: 5

No comments:

ads
Powered by Blogger.