១៩៤. សូមទ្រង់ប្រោសឱ្យរសាយ

Please Comfort Me, God

១-     លោកិយនេះល្បួងខ្ញុំណាស់          ឱព្រះអម្ចាស់ប្រោសរសាយ
         អំណាចសាច់ឈាមនាំឱ្យខ្ញុំខ្វល់ខ្វាយ     ភ្លេចព្រះទ្រង់ជួយដោះស្រាយ
         រងបន្ទុកខ្ញុំ      តែក្តីស្រឡាញ់      និងព្រះគុណធ្ងន់      ទ្រង់ដោះទុក្ខធំ
         តែងរៀបផ្លូវឱ្យចជៀសដោយសុខុម         ដើរកាត់ច្រកភ្នំម្លប់សេចក្តីស្លាប់ ។

២-     ខ្ញុំអធិស្ឋានឱ្យរសាយ        ផ្ទេរទុក្ខទាំងឡាយថ្វាយទ្រង់ប្រញាប់
         ទុក្ខកើតព្រោះល្បួងនាំឱ្យខ្ញុំធ្វើបាប        ខ្ញុំខ្លាចណាស់សេចក្តីស្លាប់
          រងទុក្ខក្នុងភ្លើង    មានតែព្រះអង្គ    ខ្ញុំអាចពឹងពាក់      សូមលើកខ្ញុំឡើង
          សូមលុបទោសព្រោះខ្ញុំខុសធ្វើឆ្មើង          ភ្លេចលើកតម្កើងទ្រង់ក្នុងជីវិត៕
១៩៤. សូមទ្រង់ប្រោសឱ្យរសាយ ១៩៤. សូមទ្រង់ប្រោសឱ្យរសាយ Reviewed by Yarith on 7:54 AM Rating: 5

No comments:

ads
Powered by Blogger.