១៩៥. ខ្ញុំអធិស្ឋានឱ្យបានរសាយ

I Pray for Comfort

១-   ខ្ញុំអធិស្ឋានអើយ    ឱ្យបានរសាយ          (ឱ្យរសាយ    ឱ្យរសាយ)
      ខ្ញុំអធិស្ឋានអើយ    ឱ្យបានរសាយ   ឈប់គិតខ្វល់ខ្វាយ  (ឈប់គិតខ្វល់ខ្វាយ)
     ផ្ទេទុក្ខទាំងឡាយថ្វាយទ្រង់ទាំងអស់  (ផ្ទេទុក្ខទាំងឡាយថ្វាយទ្រង់ទាំងអស់)។

២-   ខ្ញុំអំពាវនាវព្រះអើយ  សូមទ្រង់សង្គ្រោះ     (សូមង្គ្រោះ  សូមសង្គ្រោះ)
      ខ្ញុំអំពាវនាវព្រះអើយ    សូមទ្រង់សង្គ្រោះ   ពីបាបទុរយស   (ពីបាបទុរយស)
      ជួយនាំខ្ញុំឆ្ពោះផុតការល្បួងល្បង    (ជួយួនាំខ្ញុំឆ្ពោះផុតការល្បួងល្បង) ។

៣-  ខ្ញុំអធិស្ឋានអើយ  ព្រោះចិត្តប៉ុនប៉ង         (ចិត្តប៉ុនប៉ង   ចិត្តប៉ុនប៉ង)
          ខ្ញុំអធិស្ឋានអើយ  ព្រោះចិត្តប៉ុនប៉ង    ចង់បានទ្រង់ផង  (ចង់បានទ្រង់ផង )
           ជាម្ចាស់គ្រប់គ្រងខ្ញុំក្នុងជីវិត   (ជាម្ចាស់គ្រប់គ្រងខ្ញុំក្នុងជីវិត ) ។

៤-  ខ្ញុំស្វែងរកព្រះអើយ   ដ្បិតព្រះត្រង់ស្មោះ   (ព្រះត្រង់ស្មោះ ព្រះត្រង់ស្មោះ )
    ខ្ញុំស្វែងរកព្រះអើយ   ដ្បិតព្រះត្រង់ស្មោះ  ជាមិត្តជួយដោះ  (ជាមិត្តជួយដោះ)
    ទុក្ខព្រួយខ្ញុំអស់   ចិត្តធូររសាយ    (ទុក្ខព្រួយខ្ញុំអស់  ចិត្តខ្ញុំររសាយ) ៕
១៩៥. ខ្ញុំអធិស្ឋានឱ្យបានរសាយ ១៩៥. ខ្ញុំអធិស្ឋានឱ្យបានរសាយ Reviewed by Yarith on 7:56 AM Rating: 5

No comments:

ads
Powered by Blogger.