១៩៧. សូមព្រះពរទាំងមេៗ
1- សូមព្រះអម្ចាស់ ទម្លាក់ព្រះពរទាំងមេ
ព្រះពរទាំងមេទាំងមេ មកយើងខ្ញុំផង
ដល់កូនព្រះអង្គ ឱ្យមានជោគជ័យក្នុងជីវិត
ដែលស្មគ្រ័ដើរតាម បញ្ញាត្តិនៃព្រះដ៏ឧត្តម។
2- សូមប្រទានពរ សំរាប់ជីវិតដែលទ្រង់
បង្កើតឡើងហើយជាថ្មី បានក្តីសុខុម ជាពរឧត្តម
មានដល់ព្រលឹង ឱ្យបានរស់ជារៀងរហូត
លុះបាននៅទៀបព្រះឱរា។
៣- សូមព្រះវិញ្ញាណ បរិសុទ្ធដ៏មានពរ
ហើយនិងអំណាចតេជ ឬទ្ធីចេស្តាមកថែរក្សា
ផ្តល់ចិត្តស្រឡាញ់ ពេញភក្តីឱ្យស៊ូលះបង់
ដូចទ្រង់ដែលមានព្រះទ័យស្មោះ។
៤- សូមទ្រង់កែច្នៃ ខូចប្រឡាក់សៅហ្មង
បានស្អាតល្អបរិសុទ្ធ ដោយពរទ្រង់ប្រោស
តាមក្តីសន្តោស បានរើសតាំងឡើងជាកូនទ្រង់
ហើយទុកបម្រុង ដល់ថ្ងៃដែលត្រូវគ្រងមរតក ៕
១៩៧. សូមព្រះពរទាំងមេៗ
Reviewed by Yarith
on
8:04 AM
Rating:
No comments: