២០០. ព្រះអង្គអើយខ្ញុំសូមក្រាប
១- ភាពងងឹតនៃទ្វីបលោក បាំងដូចពពក ខ្មៅក្រាស់បាត់អស់រស្មី
ងងឹតបាំងបាត់ព្រះម្ចាស់ថ្លៃ ឃើញតែលោកិយ ប្រឹងយកទុកជាទីពឹង
បាំងក្តីស្រឡាញ់របស់ព្រះ ជាម្ចាស់ព្រលឹង ដែលទ្រង់យាងមកប្រោសលោះ។
២- ឱម្ចាស់ខ្ញុំអើយខ្ញុំក្រាប បង្គំសារភាព ចំពោះព្រះដោយត្រង់ស្មោះ
ខ្ញុំវង្វេងក្នុងផ្លូវខុស ធ្លាក់ខ្លួនមានទោស រងទុក្ខបាត់បង់ជីវិត
សូមទ្រង់មេត្តាលើកទោសា ដោយព្រះលោហិត លាងសម្អាតចិត្តខូចបង់។
៣- ខ្ញុំសូមតាំងទ្រង់ជាម្ចាស់ សូមរស់ក្នុងព្រះ ដឹកនាំដោយព្រះគុណទ្រង់
សូមប៉ាន់ច្នៃខ្ញុំព្រះអង្គ ហើយកែតម្រង់ ចម្លងដល់ឋានសុខុម
ខ្ញុំតាមព្រះអង្គកុំបោះបង់ ចោលទូលបង្គំ លោកិយនាំឱ្យវិនាស៕
២០០. ព្រះអង្គអើយខ្ញុំសូមក្រាប
Reviewed by Yarith
on
8:19 AM
Rating:
No comments: