២០១. ខ្ញុំវិលមកវិញ


I’m Coming Back

១-        ខ្ញុំបានឃ្លាតឆ្ងាយពីព្រះអង្គទៅ   ចិត្តណាយហ្មងសៅ  ដោយសេចក្តីល្បួងឆបោក              
    ដាច់ចេញពីទ្រង់   កំព្រាទុក្ខសោក   អស់ក្តីសង្ឃឺមពឹងជ្រក   ឃើញតែវិបត្តិ។

២-    ការល្បួងលួងលោមរបស់លោកិយ    ខ្លាំងក្លាពេកក្រៃទាញ     នាំឱ្យខ្ញុំខកចិត្ត
    បើគ្មានទ្រង់ទេ   វរដល់ខ្ញុំពិត    តែទ្រង់ខ្សឹបដាស់តឿនចិត្ត    ឱ្យបែរមកវិញ  ។

៣-    ព្រះអម្ចាស់អើយពេលនេះខ្ញុំក្រាប  ព្រោះខ្ញុំមានបាបដោយសារ  បោះបង់ព្រះចេញ
    សូមប្រោសចិត្តរឹង  ឱ្យព្រមចុះចាញ់  ប្រទានសេចក្តីស្រឡាញ់  ស្មោះជាដរាប។

៤-    ខ្ញុំវិលមកវិញដោយចិត្តស្មោះស    សូមផ្តល់អំណរ   កម្លាំងនិងចិត្តទន់ទាប        
       ខ្ញុំវិលរកព្រះ   យកឈ្នះផ្លូវបាប  សូមចូលលន់តួឱនក្រាប   នៅទៀបឈើឆ្កាង ៕
២០១. ខ្ញុំវិលមកវិញ ២០១. ខ្ញុំវិលមកវិញ Reviewed by Yarith on 8:21 AM Rating: 5

No comments:

ads
Powered by Blogger.