២០២. ខ្ញុំវិលវិញហើយ
លំនាំបទ ឃ្មុំក្រេបផ្កា
១- ខ្ញុំវិលវិញហើយ ព្រះយេស៊ូវអើយ ខ្ញុំមករកទ្រង់ ស្ទួន
អស់ពេលយូរលង់ ខ្ញុំវិលវល់ក្នុង លោកិយងងឹត ស្ទួន
២- ខ្ញុំវិលវិញិហើយ ព្រះយេស៊ូវអើយ ខ្ញុំឃើញច្បាស់ពិត ស្ទួន
ព្រះអង្គជាមិត្ត ទ្រង់ប្តូរជីវិត សុគតជួសខ្ញុំ ស្ទួន
៣- ខ្ញុំវិលវិញហើយ ព្រះយេស៊ូវអើយ ខ្ញុំថ្វាយបង្គំ ស្ទួន
តាំងទ្រង់ជាធំ ជាម្ចាស់នៃខ្ញុំ ជាអង្គសង្គ្រោះ ស្ទួន
៤- ខ្ញុំវិលវិញហើយ ព្រះយេស៊ូវអើយ ខ្ញុំជាមនុស្សទោស ស្ទួន
សូមទ្រង់ប្រោសលោះ ហើយជួយរំដោះ ខ្ញុំពីទុក្ខភ័យ ស្ទួន
៥- ខ្ញុំវិលវិញហើយ ព្រះយេស៊ូវអើយ បាបខ្ញុំធ្ងន់ក្រៃ ស្ទួន
សូមទ្រង់អភ័យ ទោសហើយកែច្នៃ ខ្ញុំឱ្យស្អាតផង ស្ទួន
៦- ខ្ញុំវិលវិញហើយ ព្រះយេស៊ូវអើយ ខ្ញុំមករកទ្រង់ ស្ទួន
ខ្ញុំលុតជង្គង់ ថ្វាយចិត្តដល់ទ្រង់ ទទួលខ្ញុំផង ស្ទួន
២០២. ខ្ញុំវិលវិញហើយ
Reviewed by Yarith
on
8:25 AM
Rating:
No comments: