២០៣. ខ្ញុំចង់តែថ្លែងពីនាមទ្រង់
១- ទូលព្រះបង្គំចង់ថ្លែងពីទ្រង់ នៅមុខមនុស្សផងឱ្យគេបានដឹងជាក់
ថាព្រះអង្គល្អ ព្រះទ័យស្រឡាញ់គ្រប់លក្ខណ៍
តែងលើកតម្កើងពួកអ្នក មានចិត្តសង្រេងទន់ទាប ។
២- ទូលព្រះបង្គំចង់ប្រាប់គ្រប់មនុស្ស ប្រាប់នាមពិរោះនាមព្រះជួយដោះបាប
ថាទ្រង់សង្គ្រោះ ឱ្យរួចទុក្ខទោសដរាប
អ្នកណាលន់តួឱនក្រាប ទ្រង់តែងប្រោសដោយស្មោះសរ។
៣- បើខ្ញុំបានថ្លែងប្រាប់នាមឧត្តម នៅក្នុងចិត្តខ្ញុំមានពេញដោយអំណរ
ខ្ញុំស្ងៀមមិនបាន ដ្បិតក្នុងដួងចិត្តពុះពោរ
ព្រោះនាមពិរោះបវរ ខ្ញុំស្កប់ចិត្តហួសប្រមាណ ។
៤- ឱព្រះអង្គអើយខ្ញុំនឹងប្រកាស នាមទ្រង់ឱ្យច្បាស់សូមទ្រង់ប្រោសប្រទាន
អំណាចចេស្តា មានមាត់ពោលអាចស្កប់បាន
ឮហើយមនុស្សបាបបែរថ្កាន ទទួលនាមដែលសង្គ្រោះ ៕
២០៣. ខ្ញុំចង់តែថ្លែងពីនាមទ្រង់
Reviewed by Yarith
on
8:38 AM
Rating:
No comments: