២០៤. សូមវិញ្ញាណបរិសុទ្ឋយាងមកសណ្ឋិត
លំនាំបទ ខ្មែរច្រូតស្រូវ
១- សូមព្រះវិញ្ញាណបរិសុទ្ធប្រោសប្រាណ យាងមកសណ្ឋិត ស្ទួន
សូមសោយរាជ្យក្នុងចិត្ត ហើយច្នៃជីវិត ខ្ញុំតាមព្រះទ័យ
សូមព្រះអង្គដឹកនាំ ហើយបង្រៀនខ្ញុំជារៀងរាល់ថ្ងៃ
ខ្ញុំចង់រស់ក្នុងជីវិតថ្មី សូមដឹកដៃនាំខ្ញុំតាមផ្លូវសុចរិត។
២- សូមព្រះវិញ្ញាណបរិសុទ្ធប្រោសប្រាណ លោមកំសាន្តចិត្ត ស្ទួន
ពេលមានភ័យវិបត្តិ សូមលួងលោមចិត្ត ខ្ញុំឱ្យបានធូរ
សូមព្រះអង្គមេត្តា ផ្តល់ក្តីស្នេហា នៃព្រះយេស៊ូវ
មកក្នុងចិត្តខ្ញុំជាបរិបូណ៌ ពេញហៀរហូររាចសាចដល់គេគ្រប់គ្នា។
៣- សូមព្រះវិញ្ញាណបរិសុទ្ធប្រោសប្រាណ ប្រទានចេស្តា ស្ទួន
បំពេញតាមត្រូវការ ខ្ញុំមានប្រាថ្នា ផ្សាយនាមព្រះគ្រីស្ទ
សូមព្រះអង្គមេត្តា ខ្ញុំទៅទីណា ក្នុងលោកិយនេះ
ឱ្យគ្រប់សាសន៍បានស្គាល់ព្រះគ្រីស្ទ ដោយតេជនៃព្រះវិញ្ញាណព្រះអង្គ ៕
២០៤. សូមវិញ្ញាណបរិសុទ្ឋយាងមកសណ្ឋិត
Reviewed by Yarith
on
10:48 AM
Rating:

No comments: