២០៥. ខ្ញុំចង់បំរើទ្រង់
លំនាំបងទ យីកេភិស្សរា
១- ខ្ញុំចង់បំរើទ្រង់ ចង់តាមព្រះអង្គជារៀងរាល់ថ្ងៃ (ជារៀងរាល់ថ្ងៃ )
ខ្ញុំចង់បំរើទ្រង់ ចង់តាមព្រះអង្គជារៀងរាល់ថ្ងៃ
សូមទ្រង់ដកអស់ទាំងចិត្តឆ្ងល់សង្ស័យ ប្រទាននៅក្តីជំនឿសង្ឃឹម ស្ទួន
2- ខ្ញុំចង់បំរើទ្រង់ ចង់តាមព្រះអង្គលុះផុតដង្ហើម (លុះផុតដង្ហើម )
ខ្ញុំចង់បំរើទ្រង់ ចង់តាមព្រះអង្គលុះផុតដង្ហើម
សូមទ្រង់ដកចិត្តឆ្មើងប្រកាន់ស្អប់ខ្ពើម ជួយឱ្យខ្ញុំផ្តើមមានក្តីស្រឡាញ់ ស្ទួន
៣- ខ្ញុំចង់បំរើទ្រង់ ចង់តាមព្រះអង្គឥតបែរថយវិញ (ឥតបែរថយវិញ )
ខ្ញុំចង់បំរើទ្រង់ ចង់តាមព្រះអង្គឥតបែរថយវិញ
សូមទ្រង់ជួយឱ្យកាត់ចិត្តអាល័យចេញ ហើយប្រទានវិញនៅចិត្តស្មគ្រ័ស្មោះ ស្ទួន
៤- ខ្ញុំចង់បម្រើទ្រង់ ចង់តាមព្រះអង្គលែងនឹកស្រណោះ (លែងនឹកស្រណោះ )
ខ្ញុំចង់បម្រើទ្រង់ ចង់តាមព្រះអង្គលែងនឹកស្រណោះ
កាត់ចិត្តចោលញាតិសន្តានទ្រព្យធនអស់ លីឈើឆ្កាងឆ្ពោះតាមព្រះហឬទ័យ ស្ទួន
៥- ខ្ញុំស្រឡាញ់ព្រះអង្គ ចង់បម្រើទ្រង់ជារៀងរាល់ថ្ងៃ (ជារៀងរាល់ថ្ងៃ )
ខ្ញុំស្រឡាញ់ព្រះអង្គ ចង់បម្រើទ្រង់ជារៀងរាល់ថ្ងៃ
ព្រោះទ្រង់សន្យាប្រទានផលកំរៃ ជាជីវិថ្មីរស់បានចីរកាល ស្ទួន
២០៥. ខ្ញុំចង់បំរើទ្រង់
Reviewed by Yarith
on
10:51 AM
Rating:

No comments: