២០៦. ខ្ញុំជាត្បូងរបស់ព្រះអង្គ
លំនាំបទ យីកេ
១- សូមទ្រង់ប៉ាន់ច្នៃខ្ញុំផង ខ្ញុំជាត្បូងទ្រង់ ដែលទ្រង់បានទិញ ស្ទួន
ច្នៃឱ្យបានស្អាតមានរស្មីពេញ ចាំងឆ្លុះប្រដេញដល់ភ្នែកគ្រប់គ្នា ស្ទួន
២- សូមទ្រង់ដាក់ដាំលើម្កុដ ដ៏ល្អបំផុត នៅលើសិរសា ស្ទួន
ជាត្បូងជ្រើសរើសពីក្នុងលោកា ទាំងពួកទេវតាក៏អរសប្បាយ ស្ទួន
៣- សូមទ្រង់ថែត្បូងនេះទុក តទៅខាងមុខ កុំឱ្យអន្តរាយ ស្ទួន
ដ្បិតមានចោរលួចធ្វើឱ្យខ្ចាត់ខ្ចាយ ឱ្យខ្ញុំប្រែក្លាយជាអ័ព្វរស្មី ស្ទួន
៤- សូមទ្រង់ទុកក្នុងព្រះហស្ត ឱ្យខ្ញុំនៅស្មោះ នឹងទ្រង់រាល់ថ្ងៃ ស្ទួន
ខ្ញុំនៅក្នុងទ្រង់តែងមានរស្មី ចាំងឆ្លុះលោកិយឃើញសិរីទ្រង់ ស្ទួន
២០៦. ខ្ញុំជាត្បូងរបស់ព្រះអង្គ
Reviewed by Yarith
on
10:54 AM
Rating:

No comments: