២០៧. ព្រះយេស៊ូវអើយ
១- ឱព្រះយេស៊ូវអើយ ចិត្តខ្ញុំស្រឡាញ់ព្រះអង្គ (ស្រឡាញ់ព្រះអង្គ)
ឱព្រះយេស៊ូវអើយ ចិត្តខ្ញុំស្រឡាញ់ព្រះអង្គ
ដ្បិតទ្រង់ជាមិត្តហឫទ័យស្មោះត្រង់ ជួយដោះទុក្ខខ្ញុំមិនឱ្យបាត់បង់
ទោះខុសដេកដួលក៏ជួយតម្រង់ ទ្រង់ជួយស្រោចស្រង់ខ្ញុំអ្នកមានបាប ។
២- ឱព្រះយេស៊ូវអើយ ខ្ញុំស្ម័គ្រដើរតាមទ្រង់ហើយ (ដើរតាមទ្រង់ហើយ)
ឱព្រះយេស៊ូវអើយ ខ្ញុំស្ម័គ្រដើរតាមទ្រង់ហើយ
ទ្រង់ជាសិរសានាំខ្ញុំរកត្រើយ កាត់ព្យុ់រះងល្បួងមិនដែលរាឡើយ
ឱ្យខ្ញុំអាចដើរតាមទ្រង់មិនល្វើយ នាំដាក់ដល់ត្រើយឋានសួស្តី ។
៣- ឱព្រះយេស៊ូវអើយ ទ្រង់ឱ្យខ្ញុំមានកម្លាំង (ឱ្យមានកម្លាំង )
ឱព្រះយេស៊ូវអើយ ទ្រង់ឱ្យខ្ញុំមានកម្លាំង
ទ្រង់ជាមេទ័ពនាំមុខចូលច្បាំង តទល់មេបាបនាមឈ្មោះសាតាំង
បំផ្លាញក្តីស្លាប់ដ៏មានកម្លាំង ទ្រង់នាំមុខច្បាំងទាមទារជីវិត ។
៤- ឱព្រះយេស៊ូវអើយ ខ្ញុំថ្វាយបង្គំតែទ្រង់ (ថ្វាយបង្គំទ្រង់ )
ឱព្រះយេស៊ូវអើយ ខ្ញុំថ្វាយបង្គំតែទ្រង
ដ៏ជាព្រះពិតជាម្ចាស់គ្រប់គ្រង ទាំងផ្តល់ជីវិតមកឱ្យខ្ញុំផង
លោះខ្ញុំរួចខ្លួនលាងអស់សៅហ្មង រួចរាប់ខ្ញុំផងជាកូនស្ងួនភ្ងា ។
៥- ឱព្រះយេស៊ូវអើយ ចិត្តខ្ញុំសរសើរដល់ទ្រង់ (សរសើរដល់ទ្រង់ )
ឱព្រះយេស៊ូវអើយ ចិត្តខ្ញុំសរសើរដល់ទ្រង់
ព្រះពិតតែមួយព្រមថ្វាយរូបអង្គ ឡ្រាញ់ខ្ញុំណាស់មិនឱ្យបាត់បង់
សូមតាំងនាមទ្រង់ខ្ពស់លើសនាមផង ហើយស៊ូប្តូរបង់ដើរតាមទ្រង់ទៅ ៕
២០៧. ព្រះយេស៊ូវអើយ
Reviewed by Yarith
on
11:18 AM
Rating:

No comments: