២០៨. ខ្ញុំទុកចិត្តលើទ្រង់ហើយ
លំនាំបទ ចុងអូរ
១- ខ្ញុំទុក្ខចិត្តលើទ្រង់ហើយ ព្រះអម្ចាស់យេស៊ូវអើយ
សូមទ្រង់ជួយដឹកដៃ នាំខ្ញុំដើរក្រោមកំដៅថ្ងៃ
ឆ្លងកាត់ស្បៃរាត្រី ឱ្យផុតពីដៃខ្មាំង
ទោះមានភ័យយ៉ាងណា ខ្ញុំដឹងថាឈាមទ្រង់ជាទីអាង
ជួយគ្របបាំង លុបការអាស្រូវ ឈាមជួយគ្របបាំង លុបការអាស្រូវ
២- ខ្ញុំទុក្ខចិត្តលើទ្រង់ហើយ ព្រះអម្ចាស់យេស៊ូវអើយ
សូមនាំខ្ញុំដើរទៅ ខ្ញុំដឹងច្បាស់ថាទ្រង់រៀបផ្លូវ
ដែលអាចនាំទៅ ដល់ទីដៅសុខសាន្ត
ទោះឧបស័គ្គយ៉ាងណា ខ្ញុំដឹងថាឈើឆ្កាងទ្រង់ជាស្ពាន
អាចឆ្លងបាន ផុតជ្រោះមរណា ខ្ញុំអាចឆ្លងបាន ផុតជ្រោះមរណា ។
៣- ខ្ញុំទុក្ខចិត្តលើទ្រង់ហើយ ព្រះអម្ចាស់យេស៊ូវអើយ
សូមទ្រង់ប្រោសមេត្តា ដឹកដៃខ្ញុំកាត់ភាពអន្ឋិកា
នាំខ្ញុំចយាត្រា ដល់ត្រើយនៃជីវិត
ទោះគ្រោះថ្នាក់យ៉ាងណា ខ្ញុំដឹងថាទ្រង់ជាមិត្តជិតស្និទ្ធ
ប្តូរជីវិត រងគ្រោះជួសខ្ញុំ ទ្រង់ប្តូរជីវិត រងគ្រោះជួសខ្ញុំ
៤- ខ្ញុំទុក្ខចិត្តលើទ្រង់ហើយ ព្រះអម្ចាស់យេស៊ូវអើយ
សូមជួយទូលបង្គំ ខ្ញុំវង្វេងក្នុងសាគរធំ
សូមទ្រង់ជួយនាំខ្ញុំ ឱ្យជួបនឹងកោះត្រើយ
ទោះបីព្យុះយ៉ាងណា ខ្ញុំដឹងថាទ្រង់គង់ជិតបង្កើយ
ចាំហុចដៃ ស្រង់យកខ្ញុំឡើង
ទ្រង់ចាំហុចដៃ ស្រង់យកខ្ញុំឡើង ៕
២០៨. ខ្ញុំទុកចិត្តលើទ្រង់ហើយ
Reviewed by Yarith
on
11:23 AM
Rating:

No comments: