២១០. ព្រះអម្ចាស់យេស៊ូវអើយ
១- ព្រះអម្ចាស់យេស៊ូវអើយ ខ្ញុំស្រឡាញ់ព្រះអង្គខ្លាំងណាស់
សូមទទួលព្រះអង្គទុកជាម្ចាស់ លើជីវិតខ្ញុំដោយស្ម័គ្រស្មោះ ។
ព្រះអម្ចាស់យេស៊ូវអើយ ខ្ញុំសូមថ្វាយព្រលឹងទាំងអស់
រៀងរាល់ថ្ងៃសូមទ្រង់មេត្តាប្រោស ឱ្យខ្ញុំរស់សម្រាប់ទ្រង់មួយ ។
២- ព្រះអង្គម្ចាស់យេស៊ូវអើយ គឺទ្រង់ហើយដែលសង្គ្រោះខ្ញុំ
ដោយរងទុក្ខជួសខ្ញុំអ្នកទោសធំ បង់ព្រះជន្មលោះទោសខ្ញុំហើយ ។
ព្រះអម្ចាស់យេស៊ូវអើយ ទ្រង់ស្រឡាញ់មិនចេះប្រែឡើយ
ចងចិត្តខ្ញុំឱ្យស្រឡាញ់ទ្រង់ហើយ ក្រែងកន្តើយជួយឱ្យជាប់នៅ ៕
២១០. ព្រះអម្ចាស់យេស៊ូវអើយ
Reviewed by Yarith
on
11:28 AM
Rating:

No comments: