២១១. ខ្ញុំមានតែចិត្តភក្តី
១- ខ្ញុំសូម អឺយ ថ្វាយចិត្តដែលមានភក្តី ស្ទួន
ដ្បិតខ្ញុំគ្មានអ្វីថ្វាយដល់ទ្រង់សោះ ទ្រង់បានស្នេហ៍ខ្ញុំ អឺយ យ៉ាងស្មគ្រ័ស្មោះ
ហើយបានប្រោសលោះដោយព្រះលោហិត ។
២- ស្នេហ៍ទ្រង់ អឺយ មានឈាមទុកជាភស្តុតាង ស្ទួន
ទ្រង់ប្រោសលោះលាងហើយផ្តល់ជីវិត ខ្ញុំជាបាបជនត្រូវរស់វិញពិត
ដ្បិតខ្ញុំថ្វាយចិត្តដែលមានភក្តី ។
៣- ទ្រង់ស្រ (អឺយ ) ឡាញ់ខ្ញុំក៏ទន់សន្តោស ស្ទួន
បើខ្ញុំដើរខុសទ្រង់ប្រោសប្រណី ទោះដល់ដួលដេកក៏លើកទ្របី
បង្កើនស្មារតីឱ្យចិត្តហានក្លា ។
៤- ព្រះគ្រីស្ទ អឺយ ជាព្រះទ្រង់ស្រឡាញ់ពិត ស្ទួន
លះបង់ជីវិតហើយប្តួរូសង្ខារ ដោយព្រោះរូបខ្ញុំទ្រង់ស្រឡាញ់មេត្តា
តាមក្តីករុណាមិនអាចវាស់បាន ៕
២១១. ខ្ញុំមានតែចិត្តភក្តី
Reviewed by Yarith
on
11:33 AM
Rating:

No comments: