១៨៥. ចូរចាំយាម


Let Us Watch 

១- ចូរខំចាំយាម            ឱពួកបរិសុទ្ធ្ធព្រះអើយ
ទ្រង់ជិតមកដល់ហើយ          តាមព្រះបន្ទូលសន្យា
ថាទ្រង់មកឆាប់ឥតនៅរេរា          ដោយសារយល់ដល់យើងរាល់គ្នា
នៅចាំយាមទាំងងុយងោកណាស់        ចាំមើលផ្លូវម្ចាស់មកវិញ
បើកទ្វាររហ័ស            ថ្វាយព្រះអម្ចាស់យាងចូលមក។

២- យប់ជ្រៅណាស់ហើយ          នាងក្រមុំអើយចូរក្រោក
មុនទ្រង់យាងមក           ចាក់ប្រេងបំពេញចង្រៀង
ឱ្យទាននៅឆេះពន្លឺព្រាងៗ        ចូររកប្រេងឱ្យពេញចង្រៀង
ក្រែងរលត់បាត់អស់រស្មី          ពេលទ្រង់មករកមិនទាន់ 
តើនាងបានអ្វី           នឹងដង្ហែចូលមង្គលការ ។

៣- ថ្ងៃជិតរះហើយ          តើនៅតែដេកដល់ណា
ក្រោកឡើងគ្រប់គ្នា           មើលមេឃក្រហមស្រឡះ
លេចចេញរស្មីឱ្យយើងឃើញច្បាស់       ព្រះអាទិត្យសុចរិតនឹងរះ
បញ្ចោញរស្មីយ៉ាងរុងរឿង          ដល់យើងហើយចាំទទួល
ព្រះអម្ចាស់យើង        ដែលទ្រង់យាងមកតាមសន្យា ។

៤- ចូរខំចាំយាម            ឱពួកបងប្អូនស្ងួនភ្ងា
ទ្រង់មិនពន្យា           ឆាប់វិលមកវិញជាក់ច្បាស់
មើលទីសំគាល់កំពុងប្រែផ្លាស់          ការអាក្រក់ជឿនលឿនខ្លាំងណាស់
ជាភស្តុតាងចុងគ្រាព្រះគុណ           រួមគ្នាឡើង ប្រុងប្រយ័ត្ន
ដោយដឹងជាមុន          ថាពេលទ្រង់ជិតមកដល់ហើយ  ៕

ខព្រះគម្ពីរ
ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​នៃ​ព្រះអម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់។
ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា មាន​សេចក្តី​សុខ​សាន្ត មាន​សេចក្តី​រៀប​រយ​ហើយ នោះ​លោ​តែ​មាន​សេចក្តី​ហិនវិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ។
តែ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​មិន​មែន​នៅ​ក្នុង​សេចក្តី​ងងឹត ឲ្យ​ថ្ងៃ​នោះ​បាន​មក​ដល់​អ្នក​រាល់​គ្នា ដូច​ជា​ចោរ​នោះ​ទេ។
អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​ពួក​នៃ​ពន្លឺ ហើយ​ជា​ពួក​នៃ​ថ្ងៃ យើង​មិន​មែន​ជា​ពួក​នៃ​យប់ ឬ​នៃ​សេចក្តី​ងងឹត​ឡើយ។

១ថែស្សាឡូនីច​ ៥:២-៦
១៨៥. ចូរចាំយាម ១៨៥. ចូរចាំយាម Reviewed by Yarith on 7:53 AM Rating: 5

No comments:

ads
Powered by Blogger.