១៨៥. ចូរចាំយាម
១- ចូរខំចាំយាម ឱពួកបរិសុទ្ធ្ធព្រះអើយ
ទ្រង់ជិតមកដល់ហើយ តាមព្រះបន្ទូលសន្យា
ថាទ្រង់មកឆាប់ឥតនៅរេរា ដោយសារយល់ដល់យើងរាល់គ្នា
នៅចាំយាមទាំងងុយងោកណាស់ ចាំមើលផ្លូវម្ចាស់មកវិញ
បើកទ្វាររហ័ស ថ្វាយព្រះអម្ចាស់យាងចូលមក។
២- យប់ជ្រៅណាស់ហើយ នាងក្រមុំអើយចូរក្រោក
មុនទ្រង់យាងមក ចាក់ប្រេងបំពេញចង្រៀង
ឱ្យទាននៅឆេះពន្លឺព្រាងៗ ចូររកប្រេងឱ្យពេញចង្រៀង
ក្រែងរលត់បាត់អស់រស្មី ពេលទ្រង់មករកមិនទាន់
តើនាងបានអ្វី នឹងដង្ហែចូលមង្គលការ ។
៣- ថ្ងៃជិតរះហើយ តើនៅតែដេកដល់ណា
ក្រោកឡើងគ្រប់គ្នា មើលមេឃក្រហមស្រឡះ
លេចចេញរស្មីឱ្យយើងឃើញច្បាស់ ព្រះអាទិត្យសុចរិតនឹងរះ
បញ្ចោញរស្មីយ៉ាងរុងរឿង ដល់យើងហើយចាំទទួល
ព្រះអម្ចាស់យើង ដែលទ្រង់យាងមកតាមសន្យា ។
៤- ចូរខំចាំយាម ឱពួកបងប្អូនស្ងួនភ្ងា
ទ្រង់មិនពន្យា ឆាប់វិលមកវិញជាក់ច្បាស់
មើលទីសំគាល់កំពុងប្រែផ្លាស់ ការអាក្រក់ជឿនលឿនខ្លាំងណាស់
ជាភស្តុតាងចុងគ្រាព្រះគុណ រួមគ្នាឡើង ប្រុងប្រយ័ត្ន
ដោយដឹងជាមុន ថាពេលទ្រង់ជិតមកដល់ហើយ ៕
ខព្រះគម្ពីរ
ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់។
ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្តីសុខសាន្ត មានសេចក្តីរៀបរយហើយ នោះលោតែមានសេចក្តីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ។
តែបងប្អូនអើយ អ្នករាល់គ្នាមិនមែននៅក្នុងសេចក្តីងងឹត ឲ្យថ្ងៃនោះបានមកដល់អ្នករាល់គ្នា ដូចជាចោរនោះទេ។
អ្នករាល់គ្នាសុទ្ធតែជាពួកនៃពន្លឺ ហើយជាពួកនៃថ្ងៃ យើងមិនមែនជាពួកនៃយប់ ឬនៃសេចក្តីងងឹតឡើយ។
១ថែស្សាឡូនីច ៥:២-៦
១៨៥. ចូរចាំយាម
Reviewed by Yarith
on
7:53 AM
Rating:
No comments: