១៨៦. រងទុក្ខក្នុងទ្រង់
១- ទ្រង់សព្វព្រះទ័យឱ្យខ្ញុំរងទុក្ខ ដើរឆ្ពោះទៅមុខផ្ទុកឈើឆ្កាងតាមរាល់ថ្ងៃ
ឱ្យឆ្កាងសាច់ឈាម លះចោលរបស់លោកិយ សម្លាប់និស្ស័យ
សាច់ឈាមដែលគ្មានតម្លៃ ដោយរងទុក្ខជាមួយទ្រង់ ។
២- ទ្រង់ចង់ឱ្យខ្ញុំស្គាល់ការលំបាក ក្រីក្រតោកយ៉ាកដូចទ្រង់ព្រមប្តូរលះបង់
ចោលសិរីល្អ មកស្វែងរកអ្នកលិចលង់ កាត់ស្រែក្រុងផង
លំបាកនឿយហត់ព្រះអង្គ គ្មានទីណាកើយព្រះសិរ ។
៣- រងទុក្ខសាច់ឈាមផុតទៅយ៉ាងឆាប់ មិនបាច់រ៉ាយរ៉ាប់
ប្រៀបសុខនៅឋានសួស្តី រងទុក្ខរួចហើយ មានអំណរក្នុងរស្មី
រងចាំតែថ្ងៃ ដែលទ្រង់ប្រទានសិរី ល្អឱ្យអស់កល្បជានិច្ច ៕
១៨៦. រងទុក្ខក្នុងទ្រង់
Reviewed by Yarith
on
8:03 AM
Rating:
No comments: