១៨៧. សេចក្តីអធិស្ឋាននៃព្រះអម្ចាស់


The Lord’s Prayer
ម៉ាថាយ   ៦: ៩-១៣


១-    ឱព្រះវរបិតានៃយើងខ្ញុំ        នៅឋានឧត្តមសួគ៌ារុងរឿង
    សូមឱ្យព្រះនាមទ្រង់បានបរិសុទ្ធឡើង      សូមរាជ្យថ្កុំថ្កើងផងទ្រង់ឆាប់មកដល់ ។

២-    សូមឱ្យបំណងព្រះរាជហឫទ័យ        សម្រេចនៅដីផែនភពសាកល
    ដូចនៅឋានសួគ៌ាជាឋាននិមល     គ្មានសេសសល់ចន្លោះទីកន្លែងណា ។

៣-    សូមប្រទានអាហារប្រចាំថ្ងៃ           សូមប្រោសប្រណីអភ័យទោសា
    ដ្បិតកូនក៏បានអត់ទោសឱ្យអ្នកណា     ដែលប៉ះពារខុសឆ្គងលើកូនរាល់ថ្ងៃ។

៤-    សូមកុំនាំកូនឱ្យធ្លាក់ផុងជ្រៅ          ចាញ់ល្បួងអាស្រូវអស់ផ្លូវកែខៃ   
    សូមរំដោះរូបកូនឱ្យមានសិរី         ផុតពីក្តីអាក្រក់ដែលនាំសៅហ្មង  ។

៥-          ដ្បិតរាជ្យ   ចេស្តា   និងសិរីល្អ          រុងរឿងបវរ     ជារបស់ទ្រង់
    ឋិតថេរជាដរាបអស់កល្បយូរលង់    ជារបស់ផងទ្រង់អស់កល្បជានិច្ច  ។
     .............អាមែន  ។
១៨៧. សេចក្តីអធិស្ឋាននៃព្រះអម្ចាស់ ១៨៧. សេចក្តីអធិស្ឋាននៃព្រះអម្ចាស់ Reviewed by Yarith on 8:09 AM Rating: 5

No comments:

ads
Powered by Blogger.