២១៧. ខ្ញុំចង់បានចិត្តស្ងប់

I Want Peace at Heart

1- ព្រះយេស៊ូវអើយខ្ញុំចង់បានចិត្តស្ងប់      ចិត្តចាស់ធុញថប់វក់វីដូចរលក 
ផាយផាត់ដោយព្យុះកំណាចកំពុងបក់បោក   ជាចិត្តភ្នកចង់តែបានក្តីវិនាស  
តើឱ្យខ្ញុំស្ងប់ចិត្តម្តេចបាន      ទោះខ្ញុំមានទ្រព្យធនពោរពាស
មិនដែលស្កប់នឹងត្បូងប្រាក់មាស  តែអម្ចាស់អាចឱ្យខ្ញុំស្ងប់បាន ។

២- មានតែទ្រង់ហើយដែលជាម្ចាស់ចិត្តខ្ញុំ      ផ្តល់ក្តីសុខុមឱ្យស្ងប់លើសប្រមាណ
មានសន្តិភាពក្នុងទ្រង់ដែលអាចប្រទាន      ឱ្យខ្ញុំបានទទួលនូវចិត្តមួយថ្មី
ចិត្តក្នុងទ្រង់ជាចិត្តស្ងប់ពិត      នៅថេរឋិតមិនដូចលោកិយ
សូមប្រទានដោយប្រោសប្រណី   ក្រែងលោកិយយកឈ្នះលើខ្ញុំបាន ។

៣- ទ្រង់ជាអម្ចាស់នៃសន្តិភាពពិត  កាលគង់ក្នុងចិត្តនោះបានស្ងប់ស្រាកស្រាន្ត
សូមដកចិត្តធំចិត្តលោភអួតអាងចង់បាន  ហើយប្រទានជាចិត្តពេញដោយមេត្រី
ព្រះអម្ចាស់អើយសូមសណ្ឋិត     គង់ក្នុងចិត្តឱ្យមានភក្តី
ឱ្យខ្ញុំស្ងប់ផុតចិត្តអប្រិយ           ផ្តល់ចិត្តថ្មីដែលមកពីព្រះអង្គ ៕



២១៧. ខ្ញុំចង់បានចិត្តស្ងប់ ២១៧. ខ្ញុំចង់បានចិត្តស្ងប់     Reviewed by Yarith on 11:21 AM Rating: 5

No comments:

ads
Powered by Blogger.